ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វី​ស​ថា «​អូ​មី​ក្រុង» ​អាច​ជា​ការ​ចាប់ផ្ដើម​បញ្ចប់​ការ​ឆ្លង​​រាលដាល​នៃ​កូ​វី​ដ

2 ឆ្នាំ មុន

រដ្ឋាភិបាល​ស្វី​ស​វាយតម្លៃ​កាល​ពិ​ថ្ងៃ​ទី​១២​ ខែ​មក​រា ឆ្នាំ​២០២២ ​ថា វីរុស​បំប្លែង​ថ្មី​ «អូ​មី​ក្រុង» នឹង​អាច​ជា​ការ​ចាប់ផ្ដើម បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩ តែ​ជា​ការ​ប្រុង​ប្រ​យ​ត្ន័​ប្រទេស​នោះ​ចង់​បន្ត​រហូត​ដល់​ដំណាច់​ខែមីនា បណ្ដា​វិធានការ​ដែល​

ប្រទេស​ស្វីស ៖ រដ្ឋាភិបាល​ស្វី​ស​វាយតម្លៃ​កាល​ពិ​ថ្ងៃ​ទី​១២​ ខែ​មក​រា ឆ្នាំ​២០២២ ​ថា វីរុស​បំប្លែង​ថ្មី​ «អូ​មី​ក្រុង» នឹង​អាច​ជា​ការ​ចាប់ផ្ដើម បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩ តែ​ជា​ការ​ប្រុង​ប្រ​យ​ត្ន័​ប្រទេស​នោះ​ចង់​បន្ត​រហូត​ដល់​ដំណាច់​ខែមីនា បណ្ដា​វិធានការ​ដែល​បាន​ចាត់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រលក​ទី​៥​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ រដ្ឋមន្ត្រី​សុខាភិបាល​ស្វី​ស លោក​ ALAIN BERSET ​បាន​​ថ្លែង​ថា វា​អាច​ដែល​ពេល​នេះ​ឈាន​ដល់​របត់​មួយ​ដែល​នឹង​អាច​រំលង​ដំណាក់កាល​នៃ​ការ​ឆ្លង​ឆ្ពោះទៅ​រក​ដំណាក់កាល​នៃ​ការ​ឈប់​ឆ្លង ជាមួយ​ការ​ទទួល​បាន​ភាព​ស៊ាំ ក្នុង​ចំណោម​​ប្រជាជន ដែល​ពេល​នេះ​មាន​ដល់​កម្រិត​ខ្ពស់​។

លោក​បន្ត​ថា «​អូ​មី​ក្រុង» ​អាច​ជា​ការ​ចាប់ផ្ដើម នៃ​ការ​បញ្ចប់​ការ​ឆ្លង​នេះ​។ ដោយ​គិត​ទៅ​ដល់​ការ​ចាក់​វ៉ាក់សាំង​ និង​មនុស្ស​ជា​សះស្បើយ​កាន់តែ​ច្រើន នោះ​អត្រា​នៃ​ភាព​ស៊ាំ ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​២០​ឆ្នាំទៅ​មាន​ដល់​៩០% ហើយនឹង​អាច​ឈាន​ដល់​៩៧% សម្រាប់​មនុស្ស​មាន​អាយុ​ចាប់ពី​៨០​ឆ្នាំទៅ​។

ដូច​នៅ​តាម​ប្រទេស​នានា​នៃ​ពិភពលោក​ដែរ ស្វី​ស​ក៏​គេច​មិន​ផុត ការ​ឆ្លង​រលក​ទី​៥​ដែរ ក៏​ទោះបី​ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ​នៅ​មិន​ពេញ​ណែន​ក្ដី​។ តាម​ពួក​អ្នកជំនាញ​ការ​របស់​រដ្ឋាភិបាល​ថា​អូ​មី​ក្រុង​ពេល​នេះ​ដំណាង​ឲ្យ​ប្រមាណ​ជា​៩០%​ នៃ​ការ​ឆ្លង​។ លោក​ ALAIN BERSET នាន​​អះអាង​ទៀត​ថា «អូ​មី​ក្រុង» ​ឆ្លង​ខ្លាំង​បំផុត តែ​មិនសូវ​គ្រោះថ្នាក់ ប៉ុន្តែ​នោះ​មិនមែន​ជា​ហេតុផល​មួយ ដើម្បី​បន្ធូរ​ដៃ​ឡើយ ហើយ​ក៏​ពុំ​មែន​ហេតុផល​ដែល​ត្រូវ​ស្លន់់ស្លោរ​ដែរ​។

នា​ថ្ងៃ​ទី​១២​ ខែ​មក​រា​នោះ​ដែរ​ ក្រុមប្រឹក្សា​សហព័ន្ធ​ (​រដ្ឋាភិបាល​)​ បាន​សម្រេច​កាត់​បន្ថយ​រយៈពេល​នៃ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ចំពោះ​​អ្នក​ជំ​ងឹ​ឆ្លង​កូ​វី​ដ​ ពី​១០​ថ្ងៃ​មក​នៅ​ត្រឹម​៥​ថ្ងៃ​។ ចំពោះ​ពួក​អ្នក​ប៉ះពាល់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​កាត់​បន្ថយ​មក​នៅ​ត្រឹម​៥​ថ្ងៃ​ដែរ​។

ចំណែក​​ការ​សិក្សា​មួយ​របស់​អា​មេ​រិ​ក ​ធ្វើ​លើ​មនុស្ស​ប្រមាណ​ជា​ជិត​៧០.០០០​នាក់​ដែល​ជា​អ្នក​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​កូ​វី​ដ បង្ហាញ​ពី​គ្រោះថ្នាក់​ត្រូវ​ចូល​មន្ទីរពេទ្យ ​និង​គ្រោះថ្នាក់​ស្លា.ប់ ពិតជា​មានការ​ចុះ​ថយ​ជាមួយ​ការ​ឆ្លង «​អូ​មី​ក្រុង» បើ​ប្រៀបធៀប​ទៅ​នឹង​ «ដែល​តា» ។ ចំពោះ​បណ្ដា​អ្នក​ឆ្លង «​អូ​មី​ក្រុង» គ្រោះថ្នាក់​ដល់​ត្រូវ​បញ្ជូន​ទៅ​កាន់​កន្លែង​សង្គ្រោះ​បន្ទាន់​ក៏​មានការ​ចុះ​ថយ​៧៥% និង​ចំនួន​អ្នក​ស្លា.ប់​ចុះ​ថយ​ជាង​៩០%​។ តាម​ការ​សិក្សា​នេះ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​អូ​មី​ក្រុង ជាង​៥២.០០០​នាក់​ដែល​តាមដាន ដោយ​​ការ​សិក្សា​នេះ​គឺ​ពុំ​មាន​នរណា​ម្នាក់​ចាំបាច់​ត្រូវ​ប្រើ​អុក​ស៊ី​ហ្សែ​ន​ឡើយ​ទល់​នឹង​១១​នាក់ ​ក្នុង​ចំណោម​អ្នក​ឆ្លង​ដែល​តា​១៧.០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ