ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងប្រចណ្ឌ កា.ប់ប្រពន្ធ របួសធ្ងន់ រួចរត់ទៅ​ច.ង.ក

2 ឆ្នាំ មុន
  • កំពង់ធំ

បុរសម្នាក់ បានធ្វើអត្ត.ឃា.ត ដោយច.ង.កសម្លា.ប់ខ្លួន បន្ទាប់ពីបានប្រើអំពើហិ.ង្សា កា.ប់ប្រពន្ធ បណ្តាលឲ្យ​រងរបួស​ធ្ងន់។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល

ខេត្តកំពង់ធំ៖ បុរសម្នាក់ បានធ្វើអត្ត.ឃា.ត ដោយច.ង.កសម្លា.ប់ខ្លួន បន្ទាប់ពីបានប្រើអំពើហិ.ង្សា កា.ប់ប្រពន្ធ បណ្តាលឲ្យ​រងរបួស​ធ្ងន់។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅក្នុង​ភូមិចំបក់ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ស.ពបុរសច.ង.ក មានឈ្មោះ ឃុត ឈុនលី អាយុ ៣៦ឆ្នាំ រស់នៅភូមិកើតហេតុ។

លោកវរសេនីយ៍ទោ គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន ទើបឡើងកាន់តំណែងថ្មី បាន​ប្រាប់ថា បើយោង​តាមព័ត៌​មាន ដែលលោកទទួលបានពីសាច់ញាតិ ករណីហិ.ង្សាកា.ប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចងក ធ្វើអត្តឃា.តខាងលើនេះ បណ្តាលមកពីភ្លើងប្រច័ណ្ឌ។ ប្តីប្រពន្ធនេះ មានកូនស្រីពីរនាក់​។

ឈ្មោះ ម៉ិញ ឡូត ត្រូវជាឪពុកក្មេក រស់នៅភូមិ-ឃុំជាមួយគ្នា បានឲ្យដឹងថា គាត់ក៏មិនបានដឹងរឿងផ្ទៃក្នុងរបស់ពួកគេ អ្វីនោះទេ។ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កូនប្រសាររបស់គាត់ ឈ្មោះ ឃុត ឈុន​លី បានខ្ចីលុយគាត់ ចំនួន ១០០០០រៀល យកទៅ​ចាក់​សាំងម៉ូតូ រួចវាក៏ឌុបម្តាយក្មេក ទៅរកប្រពន្ធរបស់វា ដែលបម្រើការងារ នៅការាស់សាំងកាល់តិច នៅ​តាមដងផ្លូវជាតិលេខ៦ ក្នុង​​ភូមិកំពង់សំរោង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន។ ក្រោយមក កូនប្រសារគាត់ ក៏បានឌុបប្រពន្ធ និងម្តាយក្មេក មកផ្ទះវិញ លុះ​ដល់វេលាម៉ោងប្រហែល ១៩យប់ មួយសន្ទុះក្រោយមក ស្រាប់តែចៅរបស់គាត់ ឈ្មោះ ឃុន លីហ្សា ភេទស្រី អាយុ ៩ឆ្នាំ បានរត់មកប្រាប់ថា កូនប្រសារគាត់ ឈ្មោះ ឃុត ឈុនលី បានកា.ប់ប្រពន្ធ ឈ្មោះ ហឹម ស្រីល័ក្ខ ហើយ​លឺដូច្នេះ គាត់ក៏រត់ទៅមើល ឃើញកូនស្រី ត្រូវរបួសធ្ងន់ ក៏បាននាំគ្នា ដឹកយកទៅព្យាបាល នៅពេទ្យភ្នំពេញ​ទាំងយប់។ ចំណែកកូនប្រសារ ជាជនសង្ស័យ ក៏រត់គេចខ្លួនបាត់ទៅ។ រហូតដល់ព្រឹកថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២២ ទើបមានឈ្មោះ ស្រី នឿន ភេទប្រុស អាយុ ៥៨ឆ្នាំ បានប្រទះឃើញជនសង្ស័យ ស្លា.ប់​នៅក្រោមដើម​អាកាស្យា។

ក្រោយទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលបច្ចេកទេសខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បាន​ចុះពិនិត្យសាក.ស.ព និងពិនិត្យ​កន្លែងកើតហេតុ ឃើញលើដើមប្រេងខ្យល់ កម្ពស់ ៤.៥ម មានបន្សល់ចុងកន្ទុយចំណងខ្សែ ចងជាប់មែក មានស្នាមដាច់ និងអាវក្រឡាការ៉ូសខ្មៅដៃវែងមួយ ពាក់ទុកលើមែកដើមប្រេងខ្យល់ ក្បែរចំណង។ ការពិនិត្យឃើញថា ស.ពដេកនៅលើដី ក្រោមដើមប្រេងខ្យល់ ក្នុងសភាពផ្អៀងមកខាងស្តាំ ជើងអង្កុញបត់មកក្រោយទាំងពីរ គ្មានអាវ ស្លៀកខោខ្លីពណ៌ស្លែលើជង្គង់។ ស.ពមាន​ស្នាមហូរឈា.មតិចៗ ចេញពីភ្នែកស្តាំ នៅលើសាកស.ព មានជាប់ខ្សែចំណងស្មាច់ ពណ៌ស (ចំណងរូត) មានស្នាមដាច់ និង​មានស្នាមទ្រុឌលើកខាងស្តាំ ទិសដៅបញ្ឆិត។ ចំណែកលើខ្លួន ស.ពមាន​ស្នាមកោសរបកស្បែកសើៗ លើខ្នង និងឆ្អឹងស្លាបប្រជាវ និងដើមដៃស្តាំ ជាស្លាកស្នាមកោសធ្លាក់ពីលើដើមឈើ។ ក្រៅពីនេះ មិនមានស្លាកស្នាមអ្វីគួរឲ្យកត់ស្គាល់។

សមត្ថកិច្ច សន្និដ្ឋានថា​ ជនសង្ស័យ ក្រោយប្រើហិង្សាកា.ប់ប្រពន្ធ នឹងកាំបិត បណ្តាលឲ្យរបួសធ្ងន់ដោយសារប្រច័ណ្ឌរួច ជននោះ បានរត់ទៅច.ង.ក។ ក្រោយពិនិត្យរួចរាល់ សាក.ស.ព ត្រូវ​បានប្រគល់ឲ្យ​សាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ