ថ្មីៗនេះ ក្រុមអ្នកជំនាញខាងផ្នែកវេជ្ជសាស្រ្តបានប្រាប់សារព័ត៌មាន CNBC ថា កូវីដបម្លែងថ្មីនឹងមានវត្តមានថ្មីៗទៀតនៅថ្ងៃខាងមុខមិនចេះចប់ទេ ប្រសិនបើប្រជាជនមិនព្រមទទួលយកការចាក់វ៉ាក់សាំងការពារ។
វេជ្ជបណ្ឌិត Andrew Freedman ដែលជាអ្នកសិក្សាផ្នែកជំងឺឆ្លងបាននិយាយថា៖”ទាល់តែពិភពលោកទាំងមូលត្រូវបានចាក់វ៉ាក់សាំង មិនមែនត្រឹមតែប្រទេសលោកខាងលិចដ៏សំបូរបែបនោះទេ។ ខ្ញុំគិតថាយើងនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់នៃប្រភេទថ្មី ដែលនឹងមកដល់ ហើយមួយចំនួននៃវាអាចមានភាពកាចសាហាវជាងអូមីក្រុង។”

លោកបានបន្តប្រាប់ CNBC ថា៖ “វាប្រហែលជាល្អជាមួយនឹងការប្រែប្រួលនាពេលអនាគត ដោយពួកវាអាចនឹងងាយឆ្លង តែមិនសូវជាធ្ងន់ធ្ងរ។ តែយើងមិនទាន់ច្បាស់នោះទេ។”
ចំនួនប្រជាជនលើពិភពលោកប្រហែលជាមិនសូវចោទជាបញ្ហាទេសម្រាប់កូវីដអូមីក្រុង ដោយសារតែវាមានសភាពស្រាល បើទោះបីជាងាយឆ្លងក៏ដោយ។ អង្គការសុខភាពពិភពលោកបាននិយាយថាវាជា “ដំណឹងល្អ” ដែលកូវីដអូមីក្រុង ដែលធ្វើឱ្យមានត្រឹមតែរោគសញ្ញាស្រាលៗប៉ុណ្ណោះ។
តាមការចុះផ្សាយលើសារព័ត៌មាន The Daily Beast បានឱ្យដឹងថា វីរុសនឹងធ្វើការបម្លែងខ្លួនឥតឈប់ឈរ ដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នេះប្រសិនបើយើងមិនទទួលយកការចាក់វ៉ាក់សាំងការពារមិនឱ្យឆ្លងទេ វានឹងអាចបង្កើតបានប្រភេទបម្លែងថ្មីច្រើនមិនចេះចប់មិនចេះហើយ៕
នេះគឺពិតជាល្អមែនទែនសម្រាប់ប្រទេសយើង ដែលរាជរដ្ឋាភិបាលបានគិតគូរដល់ប្រជាជនគ្រប់រូបឱ្យបានចាក់វ៉ាក់សាំងដល់ទៅដូសទី៤។ ចូរចូលរួមចាក់វ៉ាក់សាំងដោយឥតគិតថ្លៃទាំងអស់គ្នា!
ចែករំលែកព័តមាននេះ