ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​យើង​មិន​អាច​អត់​មាន​បញ្ហា​បាន​ទេ

1 ឆ្នាំ មុន

សៀវភៅ​គតិ​ធម៌​បាន​បរិយាយ​អំពី​ជីវិត​និង​បញ្ហា​យ៉ាងនេះ​ថា ជីវិត​មនុស្ស​យើង​មិន​អាច​រស់នៅ​ដោយ​អត់​មាន​បញ្ហា​នោះ​ទេ មានជីវិត​គឺ​មាន​បញ្ហា ដូច្នេះ​កាលបើ​មាន​បញ្ហា​អ្វីមួយ​មក​ដល់​ត្រូវ​តែ​ដោះស្រាយ​ប្រកបដោយ​គតិ​ធម៌​ដើរ​តាម​ល​ម្អា​ន​របស់​បណ្ឌិត មិន​ត្រូវ​គេចវេះ​ឡើយ ។ ជីវិត​ជោគជ័យ​មិនមែន​ព្រោះតែ​ជីវិត​អត់​បញ្ហា​នោះ​ទេ តាម​ពិត​បញ្ហា​ជា​ឧបសគ្គ​ផ្សេង​ៗ​បាន​ជាប់​មក​ជាមួយនឹង​ជីវិត​រួច​ស្រេច​ទៅ​ហើយ ដូច្នេះ​គតិ​ធម៌​របស់​បណ្ឌិត​ពិតជា​ចាំបាច់​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដើម្បី​ឱ្យ​ជីវិត​ជោគជ័យ ។…

សៀវភៅ​គតិ​ធម៌​បាន​បរិយាយ​អំពី​ជីវិត​និង​បញ្ហា​យ៉ាងនេះ​ថា ជីវិត​មនុស្ស​យើង​មិន​អាច​រស់នៅ​ដោយ​អត់​មាន​បញ្ហា​នោះ​ទេ មានជីវិត​គឺ​មាន​បញ្ហា ដូច្នេះ​កាលបើ​មាន​បញ្ហា​អ្វីមួយ​មក​ដល់​ត្រូវ​តែ​ដោះស្រាយ​ប្រកបដោយ​គតិ​ធម៌​ដើរ​តាម​ល​ម្អា​ន​របស់​បណ្ឌិត មិន​ត្រូវ​គេចវេះ​ឡើយ ។

Picture

ជីវិត​ជោគជ័យ​មិនមែន​ព្រោះតែ​ជីវិត​អត់​បញ្ហា​នោះ​ទេ តាម​ពិត​បញ្ហា​ជា​ឧបសគ្គ​ផ្សេង​ៗ​បាន​ជាប់​មក​ជាមួយនឹង​ជីវិត​រួច​ស្រេច​ទៅ​ហើយ ដូច្នេះ​គតិ​ធម៌​របស់​បណ្ឌិត​ពិតជា​ចាំបាច់​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដើម្បី​ឱ្យ​ជីវិត​ជោគជ័យ ។

Picture

ជីវិត​មនុស្ស​មាន​តម្លៃ​ក្នុង​ភាព​ជា​មនុស្ស​ដែល​មានគុណ​ធម៌ នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​រួច​ស្រេច​ទៅ​ហើយ ព្រោះ​បាន​ឈ្នះ​នូវ​បាបកម្ម​ផ្សេង​ៗ​ដ៏​ច្រើន ហើយ​គុណធម៌​នេះឯង​ដែល​បាន​នាំ​ជីវិត​ឲ្យ​កើតមក​ជា​មនុស្ស ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជីវិត​នៅ​រស់​ដល់​សព្វ​ថ្ងៃនេះ​សុទ្ធតែ​ជា​ជីវិត​ជោគជ័យ ព្រោះ​មានគុណ​ធម៌​ជា​បច្ច័យ​ក្នុង​ការ​រក្សា​ជីវិត ដោយ​បាន​រារាំង​នូវ​សេនា​របស់​មច្ចុរាជ​មិន​ឱ្យមក​បៀតបៀន​បាន​នោះ ។

Picture

ព្រោះហេតុនោះ​មនុស្ស​ត្រូវ​តែ​តស៊ូ​យក​ជោគជ័យ​ជាទី​បំផុត គឺ​កម្ចាត់​បង់​នូវ​អំពើ​ទុច្ចរិត​ឱ្យ​អស់ពី​សន្តាន ហើយ​ធ្វើ​ជីវិត​ឲ្យ​មាន​តម្លៃ​ជា​ភិយ្យោភាព ជាមួយនឹង​ការងារ​ជា​ប្រយោជន៍​ដល់​សង្គម​គ្រួសារ​និង​សង្គម​ជា​ជាតិ​បន្ត​រហូត​ដល់ទី​បំផុត​នៃ​ដំណើរ​ជីវិត ៕ សាន សារិន