ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ថា៖ ​ជ្រូក​ពី​កម្ពុជា​ទៅ​ថៃ​​ក៏​គ្មាន​ច្បាប់​ដែរ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ថិតនៅ​ច្រករបៀង​មួយ​កន្លែង​ ក្នុង​ភូមិ​សន្តិភាព ​ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ​ ក្នុង​អូរ​ព្រំដែន គេ​ឃើញ​មាន​ក្បូន​សម្រាប់​ចម្លង​ទំនិញ​ ហើយនៅ​មាត់​អូរ​ព្រំដែន​ខាង​ទឹកដី​ថៃ​ ក៏មាន​ជុច​ជ្រូក​ជា​ច្រើន​ផង​ដែរ​…


ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ថិតនៅ​ច្រករបៀង​មួយ​កន្លែង​ ក្នុង​ភូមិ​សន្តិភាព ​ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ​ ក្នុង​អូរ​ព្រំដែន គេ​ឃើញ​មាន​ក្បូន​សម្រាប់​ចម្លង​ទំនិញ​ ហើយនៅ​មាត់​អូរ​ព្រំដែន​ខាង​ទឹកដី​ថៃ​ ក៏មាន​ជុច​ជ្រូក​ជា​ច្រើន​ផង​ដែរ​ ដែលសង្ស័យ​ឈ្មួញ​និង​សមត្ថកិច្ច​ឃុបឃិត​គ្នា​លួច​ចម្លង​ទំនិញ​នៅ​ពេល​យប់ ​។​

ប្រភពឱ្យ​ដឹងថា ផ្លូវ​ចូល​ទៅ​មាត់ច្រក​របៀង​ខាងលើ​ ហាក់​សឹក​រិច​ដូច​ផ្លូវ​មនុស្ស​បើករថយន្ត​រាប់​សឹក​គ្រឿង​១​ខែ​ៗ ​ខណៈ​ទីនោះ​មិន​មែន​ជា​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​​ផង​។​ សាកសួរ​រឿង​ក្បូន​បណ្តែត​ទឹក​ក្នុង​អូរ​ព្រំដែន​នេះ ​លោក​ព្រុំ ភរ ជា​មេ​ប៉ុស្តិ៍​អូរ​ល្ហុង​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​​ប្រាប់​តាម​ទូរស័ព្ទ​ដោយ​ទទួលស្គាល់​ថា ​មានកា​រចម្លង​ជ្រូក​មែន ​ប៉ុន្តែ​នាំ​ជ្រូក​ពី​កម្ពុជា​ទៅ​ថៃ​ម្តង​១០​ទៅ​២០​ក្បាល​តែ​ប៉ុណ្ណោះ ហើយ​ថា​ មិនមែន​នាំ​ចូល​ទំនិញ​ឬ​ជ្រូក​ពី​ថៃ​មក​កម្ពុជា​ឡើយ​។ ​

ជុំវិញ​ករណី​នេះ​ លោក​ហ៊ុយ ​ទូច ​ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ កន្លង​មក​ ពុំ​ធ្លាប់​មានកា​រនាំ​ជ្រូក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ទេ ​ហើយ​ថា បើ​ជ្រូក​នាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​មែន​ ក៏​​គ្មាន​ច្បាប់​ដែរ​ ។ ​លោក​បញ្ជាក់​ថា​ លោក​នឹង​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​លើ​បញ្ហា​នេះ ​ក្រែង​មានកា​លួច​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​ ព្រោះ​បច្ចុប្បន្ន ​ជ្រូក​នៅ​ប្រទេស​ថៃ ​កំពុង​ជួប​បញ្ហា​សុខភាព​ជាមួយ​ជំងឺ​ប៉េស្ត​អាហ្វ្រិក​តាម​ខេត្ត​មួយ​ចំនួន​។​

គួរ​បញ្ជាក់​ថា ​កាលពី​ប៉ុ​ន្មានខែ​មុន ​មន្ត្រី​ជំនាញ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ​បាន​ធ្វើការ​ស្ទាក់​ចាប់​សាច់ ​និង​គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​ ដឹក​តាម​រថយន្ត​១​គ្រឿង​លើ​ដងផ្លូវ​មួយ​ខ្សែ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ ហើយ​ប្រភព​នានា​ និង​មន្ត្រី​ជំនាញ​បាន​ដាក់​កា​រ​សង្ស័យ​ថា ​ជា​ការ​នាំ​ចូល​តាម​ច្រករបៀង ប៉ុន្តែ​ត្រូវ​មេ​ប៉ុស្តិ៍អូរ​ល្ហុង​នៃ​នគរបាល​ព្រំដែន​គោក​លេខ​៨៩១​ធ្វើកា​​ដិសេធន៍​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ