ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​បងប្អូន​ធម៌​កា.ប់​ប្រហារ​គ្នា យ៉ាង​ឃោរឃៅ​ដណ្តើម​កន្លែង​ដាក់​មង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ពីរ​នាក់​បងប្អូន​ធម៌​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​ឃោរឃៅ​បណ្តាល​ឲ្យ​បុរស​ជា​ប្អូន​រង​របួស​ក្បាល​ចំនួន​ពីរ​កាំបិត​ផុង​លលាដ៍ ១​កាំបិត​ចំ​ស្មា ១​កាំបិត​

ខេត្តស្វាយរៀង ៖ បុរស​ពីរ​នាក់​បងប្អូន​ធម៌​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​ឃោរឃៅ​បណ្តាល​ឲ្យ​បុរស​ជា​ប្អូន​រង​របួស​ក្បាល​ចំនួន​ពីរ​កាំបិត​ផុង​លលាដ៍ ១​កាំបិត​ចំ​ស្មា ១​កាំបិត​ចំ​កួយដៃ និង​មួយ​កាំបិត​ចំ​ឆ្អឹងជំនី​ប្រកាច់​សន្លប់​នៅ​ក្នុង​ទឹក​ព្រែក​តា​ស្អាង មូលហេតុ​ឈ្លោះ​ដណ្តើម​កន្លែង​ចង​មុង​។ ការ​បើក​ឆាកប្រយុទ្ធ​កាប់​ប្រហារ​គ្នា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​កំពង់ទូក​ព្រែក​តា​ស្អាង​ស្ថិត​នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​លោក​វរៈសេនីយ៍ទោ កឹ​ម ឡៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ព្រំ សំ​អឿ​ន​ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​នេសាទ​ត្រី មាន​ទៅ​លំនៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយ​ជ្រំ រង​របួស​ក្បាល​ចំនួន​២​កន្លែង​ផុង​លលាដ៍ ចំ​ស្មា​១​កាំបិត ចំ​កួយដៃ​១​កាំបិត និង​ចំ​ឆ្អឹងជំនី​១​កាំបិត​។ ចំពោះ​ជន​បង្ក​ឈ្មោះ ណែវ ម៉ា​ឡា​ត់ ហៅ​សុខ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រោង​បន្លែ​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​។

ប្រភព​ពី​ប្រជាពលរដ្ឋ​វិញ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ណែវ ម៉ា​ឡា​ត់ នេះ​ជា​បងធម៌​ជន​រង​គ្រោះ​ឈ្មោះ ព្រំ សំ​អឿ​ន មុន​ពេល​កើតហេតុ​ជន​បង្ក​បាន​យក​មង​ទៅ​ដាក់​យក​ត្រី​នៅ​ខាងលិច​កំពង់ទូក​កាណូត​ទន្លេ​វ៉ៃ​កូ​ចំណុច​ព្រែក​តា​ស្អាង ខណៈ​ឈ្មោះ​ណែវ​ម៉ា​ឡា​ត់ កំពុង​រាយ​មង ជន​រង​គ្រោះ​ឈ្មោះ ព្រំ សំ​អឿ​ន បាន​មក​ឃាត់ និង​ឲ្យ​សារ​មង​លើក​ចេញពី​កន្លែង​នោះ​ដោយ​ជន​រង​គ្រោះ​និយាយ​ថា ជា​កន្លែង​របស់​ខ្លួន ក៏​ប៉ុន្តែ​ជន​ស​ង្ស​យ័​មិន​ព្រម​សា​មង​ចេញ​ក៏​ផ្ទុះ​ជម្លោះ​ជន​រង​គ្រោះ​វាយ​រុញច្រាន​ជន​ជា​បងធម៌​ធ្វើ​ឲ្យ​ក្តៅចិត្ត​រៀងខ្លួន ពី​នាក់​បងប្អូន​ធម៌​ក៏​បើក​ឆាកប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម​បែក​ទឹក​សំពោង​ដោយ​បុរស​ជា​បងធម៌​មានកាំបិត​នៅ​ក្នុង​ដៃ​ទ្រាំ​លែង​បាន​ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាង​រន្ថើន កាប់​ពុះ​ចំ​ពីលើ​ក្បាល​ចំនួន​២​កាំបិត​ផុង​លលាដ៍ ១​កាំបិត​ចំ​ស្មា ១​កាំបិត​ចំ​កួយដៃ​និង​១​កាំបិត​ចំ​ឆ្អឹងជំនី​ក្រោម​ឃ្លៀ​ក​ដួល​លិច​ក្នុង​ទឹក​ព្រែក​ហូរ​ឈាមក្រហម​ច្រាល​ពេញ​ទឹក និង​សន្លប់​ឈឹង​។

បន្ទាប់​មក​ប្រជាពលរដ្ឋ និង​អ្នក​ទៅ​ដាក់​មង​ក្បែរ​កន្លែង​កើតហេតុ​បានឃើញ​ក៏​ស្រែក​ឆោឡោរ​ត់ទៅ​ជួយ និង​ស្រង់​ជន​រង​គ្រោះ​លើក​ឡើង​មក​លើគោក រួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​ក្រុម​គ្រួសារ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាម​ៗ​។ ហើយ​ប្តឹង​សមត្ថកិច្ច​ព​ទ្ធ័​ចាប់ខ្លួន​ជន​ស​ង្ស​យ័ បាន​ភ្លាម​ៗ​ដែរ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។ លោក​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​០០​រសៀល​៕