ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ដែល​​បងប្អូន​ភ្លោះអាយុ៣ឆ្នាំលង់ទឹក​​ទន្លេ​មេ​គង្គ​ដោយគ្មានអ្នក​ដឹង​

2 ឆ្នាំ មុន
  • ក្រចេះ

​ ខេត្តក្រចេះ ៖ មាន​ករណី​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ ដែលទាំង២​នាក់​គឺជា​បងប្អូន​ភ្លោះ​បាន​ស្លា.ប់.​ក្នុង​ហេតុការណ៍​លង់ទឹក​ទន្លេ​ក្រោយ​ផ្ទះ កាលពី​ល្ងាច​ថ្ងៃ​ទី១១ មករា២០២២ នៅចំណុច​ទន្លេមេគង្គ​ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី…


ខេត្តក្រចេះ ៖ មាន​ករណី​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ ដែលទាំង២​នាក់​គឺជា​បងប្អូន​ភ្លោះ​បាន​ស្លា.ប់.​ក្នុង​ហេតុការណ៍​លង់ទឹក​ទន្លេ​ក្រោយ​ផ្ទះ កាលពី​ល្ងាច​ថ្ងៃ​ទី១១ មករា២០២២ នៅចំណុច​ទន្លេមេគង្គ​ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ស.ព.​កុមា​រា​ ទី​១-​ឈ្មោះ ម៉ី សោ​ទី អាយុ​០៣​ឆ្នាំ ជនជាតិ​ខ្មែរ និង​​ទី​២-ឈ្មោះ ម៉ី សោ​ទ្រី អាយុ​០៣​ឆ្នាំ ជាជនជាតិ​ខ្មែរ កុមា​រា​ទាំង​ពីរ​​រស់នៅ​ក្នុងភូមិ​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី​។

តាម​ប្រភព​ពី​សម្ថ​កិច្ច​ឲ្យ​ដឹង នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ ឈ្មោះ សាយ ម៉ី ត្រូវជា​ឪពុក បាន​ចេញពីផ្ទះ​ទៅ​លក់​បន្លែ​តាម​ភូមិ​និគម​ន៍​ជន ដោយ​ទុក​អោយ​ប្រពន្ធ​ឈ្មោះ វង សុខ​ណា លក់​ឥ​វ៉ា​ន់​នៅផ្ទះ ដែល​មានកូន​ប្រុស​ចំនួន​ពីរ​នាក់​ឈ្មោះ ម៉ី សោ​ទី និង ឈ្មោះ ម៉ី សោ​ទ្រី នៅផ្ទះ​ជាមួយ​។ ខណៈ​ពេល​ឈ្មោះ វង សុខ​ណា កំពុង​តែ​រវល់​តែ​លក់ ឥ​វ៉ា​ន់​(​បន្លែ​) ពុំ​បាន​ចាប់អារម្មណ៍​មើល​កូន ​ស្រាប់តែ​កុមា​​រ​ទាំង​ពីរ​នាក់​បងប្អូន​ នាំ​គ្នា​ចុះ​ទៅ​លេង​ទឹកទន្លេ​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​លង់​ស្លា.ប់​ទាំង​ពីរ​នាក់​តែ​ម្ដង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សំបុក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា​: សព​កុមា​រា​(​ម៉ី សោ​ទី​,​ម៉ី សោ​ទ្រី​) ពុំ​មាន​ពាក់ ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ហើយ ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណៃ​។​

អត្ថបទសរសេរ ដោយ