ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ស្លា​.​ប់​ទៅ​មិន​អាច​យក​ទ្រព្យ​ទៅ​ជាមួយ​បាន​ទេ

2 ឆ្នាំ មុន

អ្នកជំនាញ​ខាង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លោក​បណ្តាំ​ឪពុក​ម្តាយ​យ៉ាងនេះ​ថា ទ្រព្យសម្បត្តិ​អ្វី​ៗ​ដែល​កូន​រកបាន​មក​ដោយ​សុចរិត​គឺជា​របស់​កូន កូន​អាច​ចាត់ចែង​ចាយវាយ​បាន​ពេល​នៅ​រស់ តែ​នៅ​ពេល​ដែល​ស្លា​.​ប់​ទៅ​ហើយ កូន​មិន​អាច​យក​ទ្រព្យ​នោះ​ទៅ​ជាមួយ​បាន​ទេ​ព្រោះ​កូន​បាន​ក្លាយជា​ខ្មោច​ទៅ​ហើយ វា​គឺជា​រឿង​ផ្សេង ។ ពេល​ដែល​កូន​នៅរ​ស់ត្រូវ​ប្រឹងប្រែង​រកស៊ី​ធ្វើការ​ទៅ​តាម​ជំនាញ​ដែល​មាន កុំ​គិត​ថា ប្រឹង​អី​ម្ល៉េះ​ស្លា​.​ប់​ទៅ…

អ្នកជំនាញ​ខាង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លោក​បណ្តាំ​ឪពុក​ម្តាយ​យ៉ាងនេះ​ថា ទ្រព្យសម្បត្តិ​អ្វី​ៗ​ដែល​កូន​រកបាន​មក​ដោយ​សុចរិត​គឺជា​របស់​កូន កូន​អាច​ចាត់ចែង​ចាយវាយ​បាន​ពេល​នៅ​រស់ តែ​នៅ​ពេល​ដែល​ស្លា​.​ប់​ទៅ​ហើយ កូន​មិន​អាច​យក​ទ្រព្យ​នោះ​ទៅ​ជាមួយ​បាន​ទេ​ព្រោះ​កូន​បាន​ក្លាយជា​ខ្មោច​ទៅ​ហើយ វា​គឺជា​រឿង​ផ្សេង ។

ពេល​ដែល​កូន​នៅរ​ស់ត្រូវ​ប្រឹងប្រែង​រកស៊ី​ធ្វើការ​ទៅ​តាម​ជំនាញ​ដែល​មាន កុំ​គិត​ថា ប្រឹង​អី​ម្ល៉េះ​ស្លា​.​ប់​ទៅ យក​ទៅ​មិន​បាន​ផង​នោះ វា​ពិតជា​មិន​អាច​យក​ទៅ​បាន​មែនហើយ ព្រោះ​កូន​ស្លា​.​ប់​ទៅ​ជា​ខ្មោ​.​ច​ហើយ​នោះ តែ​ពេល​រស់នៅ​កូន​ត្រូវ​រ៉ាប់រង​ច្រើន​ដូច​ជា ចិញ្ចឹម​គ្រួសារ​ផង ជួយ​សង្គម​ជាតិ​ផង កូន​រៀន​ផង ចិញ្ចឹម​ឪពុក​ម្តាយ​ផង ធ្វើបុណ្យ​ទាន​ផង ចងដៃ​ការ​មិត្ត ឬ​ពិធី​ផ្សេង​ៗ​ផង​គឺ​មាន​ច្រើន​ជា​អនេក ។

ជា​ពិសេស​ការ​រស់នៅ​ជាមួយ​មនុស្សលោក​នេះ មិនមែន​ជា​សុខ​ស្រួល​អី​ប៉ុន្មាន​ទេ​កូន​គឺ​មានការ កាច់​កុង ប្រណាំងប្រជែង ជាន់ពន្លិច ក្តិចត្រួយ លាប​ពណ៌ មាន​គ្រប់យ៉ាង គ្រប់​រស់ជាតិ​នៃ​ជីវិត​នេះ ។

ដូចនេះ​កូន​ត្រូវ​តែ​ប្រឹង​ងើបឡើង ប្រឹង​ឈរ​ឱ្យ​នឹង ប្រឹង​ដើរទៅ​មុខ​ឱ្យ​ដល់​គោលដៅ​គឺ​ភាព​ជោគជ័យ​នៃ​ជីវិត ទើប​កូន​បាន​សុខសាន្ត​ទាំង​ក្នុង​បច្ចុប្បន្ន​នេះ​ផង និង​សុខ​ទាំង​ទៅ​កាន់​បរលោក​ផង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ