កំពូលហោរចិនសែប្រាប់ថា មហាឆ្នាំទាំង៥ជួបសំណាងធំ មានលុយចាយពេញដៃ ត្រូវផ្លាស់ប្តូរខ្សែជីវិតក្នុងរយៈពេលត្រឹមតែបីថ្ងៃ(១២,១៣,១៤ ខែមករា) លេខនាំហេង៣៥៩ ពណ៌នាំសំណាង បៃតង លឿង ក្រហម ខ្មៅ ជាពណ៌នាំលាភជួបសំណាងធំ ។

ឆ្នាំខាល ស្តេចហោប្រាប់ថា អ្នកកើតឆ្នាំខាលជាមនុស្សមានទេពកោសល្យ មាននិស្ស័យជាអភិជន ពួកគេមានគំនិតប្លែកពីអ្នកដទៃក្នុងការប្រកបមុខរបរ ឈ្លាសវៃក្នុងការប្រមូលប្រាក់ដាក់ទុកយ៉ាងច្រើន ដូច្នេះក្នុងរយៈពេលត្រឹមតែបីថ្ងៃពួកគេនឹងអាចផ្លាស់ប្តូរខ្សែជីវិតដ៏ត្រចះត្រចង់ ។

ឆ្នាំរកា ត្រឹមតែរយៈពេលបីថ្ងៃនេះជើងលេខប្រាប់ថា មហាឆ្នាំរកាទទួលបានជោគជ័យធំធេងក្នុងអាជីវកម្មរបស់ខ្លួន មានលាភមានសំណាងល្អ មាសប្រាក់ហូរចូលច្រើន ។ មិនតែប៉ុណ្ណោះការងាររបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើងគ្រប់ទម្រង់ការងារ ថែមទាំងមានសុភមង្គលក្នុងគ្រួសារផងដែរយ៉ាងគាប់ប្រសើរទៀតផង ។

ឆ្នាំម្សាញ់ ហោរាសាស្ត្រនិយាយថា អ្នកកើតឆ្នាំម្សាញ់ជាមនុស្សមានទេពកោសល្យអស្ចារ្យ ។ ពួកគេមានភាពឈ្លាសវៃខ្លាំងខាងធ្វើជំនួញតែមានទេពកោសល្យឆ្លាតលើស៊ពីអ្នកដទៃ ។ ក្នុងរយៈពេលត្រឹមតែបីថ្ងៃពួកគេមានឱកាសចំណេញបានប្រាក់វាល់លានញុំាងជីវិតឱ្យប្រព្រឹត្តទៅដោយភាពភ្លឺស្វាង ។

ឆ្នាំថោះ អ្នកដែលកើតឆ្នាំថោះ តែងតែប្រកាន់យកនូវអត្តចរិតយកចិត្តទុកដាក់ចំពោះការងារយ៉ាងខ្ជាប់ខ្ជួន ដោយការទទួលខុសត្រូវខ្ពស់ក្នុងការងារ ។ ដូច្នេះក្នុងរយៈពេលត្រឹមតែបីថ្ងៃលាភសំណាងរបស់ពួកគេបានរីកចម្រើនឥតឈប់ឈរ ជាពិសេសគឺលាភសំណាង និងទ្រព្យសម្បត្តិហូរចូលឥតឈប់ឈរ ក្លាយជាជីវិតដ៏ឧត្តម ។

ឆ្នាំច យោងតាមហោរាសាស្ត្រចិនសែប្រាប់ថា ក្នុងរយៈពេលបីថ្ងៃនេះអ្នកកើតឆ្នាំចតែងមានចិត្តរួសរាយរាក់ទាក់ និងចេះដោះស្រាយទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលបានល្អប្រសើរ ដូច្នេះហើយអ្នកកើតឆ្នាំនេះពិតជាទទួលបានលាភសំណាងច្រើនអំពីការងាររបស់ខ្លួនព្រោះកិច្ចការអ្វីគ្រប់យ៉ាងបានជោគជ័យធំធេង ។ លើសពីនេះទៅទៀតការងាររបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើង ថែមទាំងមានសុភមង្គលដ៏ភ្លឺស្វាងក្នុងគ្រួសារផងដែរ ៕ សាន សារិន
ចែករំលែកព័តមាននេះ