ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តណ្ហា​ពុះកញ្ជ្រោល ចាប់​ក្មេង​ស្រី​កំពុង​ស្រាតខោ​បន្ទោ​របង់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ឈាមរាវ​អាយុ​១៦​ឆ្នាំ​ម្នាក់​ដោយសារ​តែ​តណ្ហា​ពុះកញ្ជ្រោល​ខ្លាំង​ពេក​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​តូច​ម្នាក់​ដែល​កំពុង​ស្រាតខោ​បម្រុង​បន្ទោ​របង់​

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ឈាមរាវ​អាយុ​១៦​ឆ្នាំ​ម្នាក់​ដោយសារ​តែ​តណ្ហា​ពុះកញ្ជ្រោល​ខ្លាំង​ពេក​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​តូច​ម្នាក់​ដែល​កំពុង​ស្រាតខោ​បម្រុង​បន្ទោ​របង់​រំលោភ តែ​មិន​បាន​សម្រេច​ទេ ដោយសារ​ក្មេង​ស្រី​រង​គ្រោះ​ស្រែកយំ​ខ្លាំង​ពេក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វ៉ិ​ត សា​វុ​ធ អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​លេខ​៥​អា ផ្លូវ​លេខ​២៨១ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​វត្ត​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ តាម​ពាក្យបណ្ដឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៥​ឆ្នាំ មាន​ម្តាយ​ជា​កម្មការិនី​រោង រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​គេ​នៅ​វត្ត​ទឹកថ្លា ខណៈ​គាត់​កំពុង​រវល់ ជនសង្ស័យ​ក៏​ហៅ​កូនស្រី​គាត់​ទៅ​បន្ទោ​របង់​ជាមួយ ។ ពេល​កូនស្រី​ស្រាតខោ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែ​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​កូនស្រី​យំ​ខ្លាំង​ពេក​រួច​រត់​ឲ្យ​គាត់​ជួយ ។ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ទៀត​ថា គាប់​ជួន​ពេល​នោះ​គាត់​ឃើញ​មាន​ឈាម​ប្រឡាក់​ជើង​កូន ក៏​សួរ​កូន ពេល​នោះ​កូនស្រី​គាត់​បាន​ប្រាប់​ថា ជនសង្ស័យ​បាន​ចាប់​នាង​រំលោភ តែ​មិន​បាន​សម្រេច​ទេ ៕