ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម អ្នកត្រូវជៀសពីអាហារទាំងនេះ!

1 អាទិត្យ មុន

ប្រសិនបើអ្នកមានជំងឺលើសឈាម ឬ លើសសម្ពាធឈាម អ្នកត្រូវអានអត្ថបទនេះ! ព្រោះថាជំងឺលើសឈាមទាមទារការព្យាបាលពីគ្រូពេទ្យ​ ហើយក៏ការកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃផងដែរ។ អាហារនិងភេសជ្ជៈមួយចំនួន ត្រូវបានគ្រូពេទ្យឱ្យជៀសវាង នៅពេលអ្នកមានជំងឺលើសឈាម។ តើវាមានអ្វីខ្លះទៅ?…

ប្រសិនបើអ្នកមានជំងឺលើសឈាម ឬ លើសសម្ពាធឈាម អ្នកត្រូវអានអត្ថបទនេះ! ព្រោះថាជំងឺលើសឈាមទាមទារការព្យាបាលពីគ្រូពេទ្យ​ ហើយក៏ការកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃផងដែរ។ អាហារនិងភេសជ្ជៈមួយចំនួន ត្រូវបានគ្រូពេទ្យឱ្យជៀសវាង នៅពេលអ្នកមានជំងឺលើសឈាម។ តើវាមានអ្វីខ្លះទៅ?

Picture

១. ទឹកប៉េងប៉ោះជ្រលក់

អាហារកែច្នៃផ្សំឡើងពីប៉េងប៉ោះដូចជា ទឹកជ្រលក់ប៉េងប៉ោះ ទឹកប៉េងប៉ោះស្រស់ និងប៉េង
ប៉ោះកំប៉ុង ដែលដាក់លក់លើទីផ្សារភាគច្រើន មានផ្ទុកជាតិសូដ្យូមខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរជៀសវាងទទួលទានអាហារប្រភេទនេះច្រើន។ ជាមួយគ្នានេះដែរ ចូរជៀសវាងអាហារណាដែលមានដាក់ទឹកប៉េងប៉ោះច្រើន។

២. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ពិតជាអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន ប៉ុន្តែការទទួលទានច្រើនលើសវិញនឹងបង្កទៅជាបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ជៀសវាងការទទួលទានគ្រឿងស្រវឹង ប្រសិនបើអ្នកមានជំងឺលើសឈាម ព្រោះថាវាល្អសម្រាប់អ្នកមិនទាន់ឈឺសម្រាប់ការការពារជំងឺលើសឈាម (ពេលទទួលទានមិនលើសកម្រិត) តែវាមិនល្អសម្រាប់អ្នកដែលមានជំងឺលើសឈាមស្រាប់នោះទេ។

៣. កាហ្វេ

ជាតិកាហ្វេអ៊ីនអាចរារាំងអរម៉ូនដែលជួយរក្សាសសៃឈាមរីកធំដែលធ្វើឱ្យអ្នកមានបញ្ហាលើសសម្ពាធឈាម។ សសៃឈាមរួមតូចក៏បង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភច្រើនផ្សេងទៀតផងដែរ។ ដូច្នេះប្រសិនបើអ្នកមានជំងឺលើសឈាម ការទទួលទានភេសជ្ជៈមានសារធាតុកាហ្វេអ៊ីនគឺមានគ្រោះថ្នាក់ណាស់៕