ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ធ្វើឱ្យភ្នែកខូចដោយមិនដឹងខ្លួន

3 ឆ្នាំ មុន

យើងអាចដឹងថានរណាម្នាក់ស្អាតបាន ដោយសារតែគេនោះស្អាតមែន។ តែអ្វីដែលអ្នកមិនបានដឹងនោះគឺថា វាមកពីភ្នែករបស់អ្នកមានសុខភាពល្អ ទើបអាចឃើញមនុស្សស្អាត ស្អាតពិតប្រាកដមែន។ ដូចនេះ ភ្នែកគឺពិតជាសំខាន់ណាស់។ តែមានមនុស្សមួយចំនួនធំ មិនបានដឹងទេថា…

យើងអាចដឹងថានរណាម្នាក់ស្អាតបាន ដោយសារតែគេនោះស្អាតមែន។ តែអ្វីដែលអ្នកមិនបានដឹងនោះគឺថា វាមកពីភ្នែករបស់អ្នកមានសុខភាពល្អ ទើបអាចឃើញមនុស្សស្អាត ស្អាតពិតប្រាកដមែន។ ដូចនេះ ភ្នែកគឺពិតជាសំខាន់ណាស់។ តែមានមនុស្សមួយចំនួនធំ មិនបានដឹងទេថា អ្វីដែលពួកគេធ្វើរាល់ថ្ងៃ កំពុងតែធ្វើឱ្យសុខភាពភ្នែកចុះខ្សោយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់៣យ៉ាង ដែលធ្វើឱ្យភ្នែកអ្នកមានសុខភាពមិនល្អ។

១. អង្គុយមុខអេក្រង់កុំព្យូទ័រយូរពេក

ការសម្លឹងមើលកញ្ចក់កុំព្យូទ័រយូរពេក គឺអាចបណ្ដាលឱ្យកើតជំងឺភ្នែកម្យ៉ាងហៅថា Computer Vision Syndrome ឬ ហៅកាត់ថា CVS។ ស្ថានភាពនៃជំងឺនេះ គឺច្រើនតែកើតលើអ្នកដែលធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ។ ការសម្លឹងមើលកុំព្យូទ័រយូរពេក នឹងធ្វើឱ្យភ្នែកស្ងួត ហើយអស់កម្លាំង។ ដូច្នេះដើម្បីជៀសវាងកើតមានបញ្ហាភ្នែកណាមួយ ឬ ជំងឺ CVS  អ្នកគួរសម្រាកភ្នែកពីកញ្ចក់កុំព្យូទ័រខ្លះ ដើម្បីឱ្យភ្នែក ក៏ដូចជាសាច់ដុំជុំវិញភ្នែកបានសម្រាក។

២. ការតុបតែងមុខ

ការប្រើប្រាស់ផលិតផលតុបតែងមុខច្រើនពេក គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែករបស់អ្នកបាន។ ភ្នែក គឺងាយនឹងទទួលរងគ្រោះខ្លាំងណាស់ ហើយការលាបអ្វីមួយនៅក្បែរភ្នែកបង្កហានិភ័យខ្ពស់ណាស់។ ការប្រើប្រាស់ផលិតផលតុបតែងភ្នែក ដូចជាម៉ាស្ការ៉ា អាចបង្កឱ្យកើតមានរោគឆ្លងក្នុងភ្នែក ដោយការស្ទះក្រពេញប្រេង ឬការរីករាលដាលនៃពពួកបាក់តេរីឆ្លងទៅកាន់ភ្នែក។

៣. ការញីភ្នែក

ការញីភ្នែកញឹកញាប់អាចបណ្ដាលឱ្យកែវភ្នែកទទួលរងការខូចខាត ហើយថែមទាំងអាចធ្វើឱ្យសសៃឈាមដែលនៅជុំវិញភ្នែកបែកផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍រមាស់ក្នុងភ្នែក ចូរជៀសវាងការញី ហើយជំនួសវិញដោយការប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែក។ ជាពិសេសបើមានធូលីចូលភ្នែក សូមកុំញីឱ្យសោះ ព្រោះវាមិនត្រឹមតែមិនជួយអ្វីបាននោះទេ តែវាធ្វើឱ្យធូលីនោះកូតជាមួយនឹងភ្នែកថែមទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ