នរវិទូដែលជាអ្នកជំនាញខាងមើលហុងស៊ុយបានបង្ហើបថា មហាឆ្នាំទាំងបីនេះជាកំពូលឆ្នាំដែលទេវតាទ្រព្យរាប់អានខ្លាំង អ្នកណាមើលងាយ មើលថោកមិនបានជាដាច់ខាត ដោយហេតុថាគេជាមនុស្សមានលាភមានសំណាងល្អតជាប់តាំងពីជាតិមុនរហូតដល់ជាតិនេះ ខ្សែជីវិតរបស់គេរុំព័ទ្ធទៅដោយមាស ប្រាក់ និងអាចក្លាយជាអ្នកមានទ្រព្យធនមហាសាលចាប់ពីថ្ងៃ១៥កណ្តាលខែថ្មីនេះហើយ ។

ឆ្នាំរោង អ្នកជំនាញខាងហុងស៊ុយបានប្រាប់ថា ចាប់ពីពាក់កណ្តាលខែថ្មីនៃដើមឆ្នាំ២០២២នេះទៅជោគវាសនារបស់អ្នកកើតឆ្នាំនាគរាជត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង ជាអ្នកមានលាភ មានជ័យ មានសិរីសួស្តីជ័យមង្គលហូរចូលជីវិត ដូច្នេះរាល់ការលំបាកទាំងអម្បាលម៉ានដែលមាននៅក្នុងឆ្នាំចាស់ត្រូវបានដោះស្រាយយ៉ាងងាយ ហើយបន្តដំណើរការងារទៅដោយរលូន ។ ពិសេសលើនេះអ្នកកើតឆ្នាំរោងរមែងមានភាពវៃឆ្លាត និងប៉ិនប្រសប់ ហើយតែងតែស្វែងរកឱកាសជុំវិញខ្លួនដើម្បីអភិវឌ្ឍ និងកសាងខ្សែជីវិតឲ្យចម្រើនរុងរឿងជារៀងរហូត ។

ឆ្នាំឆ្លូវ បើតាមស្តេចហោរចិនសែបានបញ្ជាក់ថាមហាឆ្នាំគោចាប់ពីថ្ងៃ១៥កណ្តាលខែមករានេះទៅគឺជាពេលវេលាដែលលោកអ្នកនាំមកនូវភាពខ្លាំងរបស់ខ្លួនដើម្បីទទួលបានជោគជ័យក្នុងជីវិត ។ លើសពីនេះអ្នកកើតឆ្នាំឆ្លូវតែងត្រូវបានមនុស្សចិត្តល្អជាច្រើនជួយជ្រោមជ្រែង ដូច្នេះទោះធ្វើអ្វីក៏បានសុខ និងចម្រើនដោយទ្រព្យដែរ ។ អ្នកកើតឆ្នាំឆ្លូវជាមនុស្សមានចរិតស្លូតបូត ចិត្តល្អ តែងតែគិតគូរពីអ្នកដទៃ ដូច្នេះហើយពួកគេក៏ត្រូវបានមនុស្សជុំវិញខ្លួនស្រលាញ់ និងពេញចិត្តជួយឈឺឆ្អាលសព្វកិច្ចការផងដែរជាហេតុនាំឱ្យពួកគេមានឱកាសបង្កើនប្រាក់ចំណូល ហើយនឹងទទួលបានលាភសំណាងច្រើនឡើងៗ ។

ឆ្នាំមមី ជើងលេខប្រាប់ថា ចាប់ពីពាក់កណ្តាលខែមករាដើមឆ្នាំ២០២២នេះទៅ គឺជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់អ្នកកើតឆ្នាំមមី ។ ដរាបណាពួកគេខិតខំប្រឹងប្រែងដោយខ្លួនឯង នោះពិតជានឹងស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីទាញលាភជ័យចូលជីវិតមិនខាន ។ អ្នកកើតឆ្នាំមមីជាមនុស្សឧស្សាហ៍ព្យាយាម និងដាក់ការងារជាមុន ហើយខិតខំរកជោគជ័យជានិច្ច ។ ដោយហេតុថា អ្នកកើតឆ្នាំមមីតែងស្វែងរកឱកាសដើម្បីកសាងជីវិតកាន់តែប្រសើរឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល ។ លើសពីនេះ អ្នកកើតឆ្នាំសេះក៏នឹងជួបមនុស្សល្អៗជួយសព្វកិច្ចការរហូតអាចបង្កើនប្រាក់ចំណូលទ្វេដងធ្វើឱ្យអាជីពកាន់តែជោគជ័យ និងសម្បូរទ្រព្យសម្បត្តិហូរហៀរ ៕ សាន សារិន
ចែករំលែកព័តមាននេះ