ម្ចាស់ផ្ទះកាម៉េរូនរកបានជ័យជម្នះថ្ងៃបើកឆាកពានរង្វាន់ Africa Cup of Nations
កាម៉េរូន ៖ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations 2021 ដែលរៀបចំឡើងនៅប្រទេសកាម៉េរូន បាន
កាម៉េរូន ៖ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations 2021 ដែលរៀបចំឡើងនៅប្រទេសកាម៉េរូន បាន
កាម៉េរូន ៖ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations 2021 ដែលរៀបចំឡើងនៅប្រទេសកាម៉េរូន បានដំណើរការប្រកួតរបស់ខ្លួនជាផ្លូវការហើយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
លទ្ធផលការប្រកួតថ្ងៃបើកឆាក៖
-កាម៉េរូន ២-១ បួគីណាហ្វាសូ
-អេត្យូពី ០-១ Cape Verde
បួគីណាហ្វាសូ បានបើកការនាំមុខមុនរកបានដោយខ្សែបម្រើ Gustavo Sangaré នៅនាទី២៤។ មុនពេលកាម៉េរូនវាយបកយកឈ្នះវិញ សម្រេចបានដោយខ្សែប្រយុទ្ធ Vincent Aboubakar នៅនាទី៤០ និង៤៥+៣។ ចំណែក១គូទៀត ខ្សែប្រយុទ្ធ Júlio Tavares គឺជាអ្នករកគ្រាប់ជ័យជម្នះសម្រាប់ Cape Verde ដែលសម្រេចបាននៅនាទី ៤៥+១។ ជាមួយលទ្ធផលនេះ ម្ចាស់ផ្ទះកាម៉េរូនឈរនៅកំពូលតារាងពូល A មាន៣ពិន្ទុស្មើគ្នាជាមួយ Cape Verde។
សូមជម្រាបជូនថា ការប្រកួតពានរង្វាន់ Africa Cup of Nations 2021 ចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ ២០២២ ដោយមាន២៤ក្រុម ដែលត្រូវចែកចេញជា៦ពូលធ្វើការប្រកួតប្រជែងគ្នា៕
ចែករំលែកព័តមាននេះ