ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វារ​ទាំង​៦​ជា​ច្រកចូល​គ្រប់​រឿងរ៉ាវ​ទាំងអស់

2 ឆ្នាំ មុន

តាម​គម្ពីរ​អភិធម្ម​បាន​ពន្យល់​ថា គ្រប់​បញ្ហា​ទាំងអស់​នៅ​លើ​លោក​នេះ​រមែង​កើតឡើង​តាម​ទ្វារ​ទាំង​៦​គឺ​៖ ១. ទ្វារ​ភ្នែកៈ ឃើញ​រូប​មិនល្អ ឃើញ​គេ​ពេបមាត់​ដាក់ ២. ទ្វារ​ត្រចៀក ឮ​សំឡេង​មិនល្អ សំឡេង​គេ​ជេរ…

តាម​គម្ពីរ​អភិធម្ម​បាន​ពន្យល់​ថា គ្រប់​បញ្ហា​ទាំងអស់​នៅ​លើ​លោក​នេះ​រមែង​កើតឡើង​តាម​ទ្វារ​ទាំង​៦​គឺ​៖

១. ទ្វារ​ភ្នែកៈ ឃើញ​រូប​មិនល្អ ឃើញ​គេ​ពេបមាត់​ដាក់

២. ទ្វារ​ត្រចៀក ឮ​សំឡេង​មិនល្អ សំឡេង​គេ​ជេរ ឡូឡា​រំខាន

៣. ទ្វារ​ច្រមុះ ធុំក្លិន​មិនល្អ ក្លិន​សៅហ្មង ស្អុយ

៤. ទ្វារ​អណ្ដាត ប៉ះ​រសជាតិ​មិន​ឆ្ងាញ់ រសជាតិ​ដែល​មិន​ចូល​ចិត្ត

៥. ទ្វារ​កាយៈ ប៉ះ​វត្ថុ​មិន​គាប់ចិត្ត មាន​ក្តៅ ត្រជាក់​ជាដើម

៦. ទ្វារ​ចិត្ត នឹកគិត​ប្រឌិត​រឿង​ស្មុគស្មាញ​ផ្សេង​ៗ ។

យើង​មិន​អាច​ហាម​បញ្ហា​ទាំងនេះ​មិន​ឲ្យ​កើតឡើង​បាន​ទេ ប៉ុន្តែ​យើង​អាច​ប្រក់​ចិត្ត​របស់​យើង​ដោយ​ការ​អប់រំ​ទូន្មាន​ដើម្បី​ការពារ​រារាំង​បញ្ហា​ទាំងនេះ​ទើប​នៅ​ជា​សុខ ។

សូមកុំ​ព្យាយាម​កែខៃ​បញ្ហា​ក្រៅ​ខ្លួន​ព្រោះ​វា​មាន​ច្រើន​ណាស់ ដោះស្រាយ​តែ​ចិត្ត​ខ្លួនឯង​មួយ​ជា​ការ​ស្រេច ។ ប្រៀប​ដូច​យើង​មិន​អាច​ហាម​ព្យុះ​ព្យោ​រ​ផ្គរ​ភ្លៀង​បាន ប៉ុន្តែ​យើង​អាច​សង់ផ្ទះ​ប្រក់​ដំបូល​ឲ្យ​ជិត​ហើយ​អាស្រ័យ​នៅ​ជា​សុខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ