ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​លើ​ទ្រូងផ្លូវ និង​ចំណី​ផ្លូវ​មុខ​ផ្សារ​ក្រោម​ត្រូវ​រុះរើ​ចេញ​ក្នុង​រយៈពេល​៣​ថ្ងៃ

2 ឆ្នាំ មុន
  • ប៉ៃលិន

រដ្ឋបាល​ក្រុងប៉ៃលិន បាន​ពិនិត្យ​ឃើញ​ថា បងប្អូន​អាជីវករ​ដែល​លក់ដូរ​នៅ​លើ​ទ្រូងផ្លូវ នៅ​លើ​ចំណី​ផ្លូវ​ទាំងអស់ បាន​ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​លិខិត​របស់​រដ្ឋបាល​ក្រុងប៉ៃលិន បាន​ចេញ​សេចក្តីជូនដំណឹង លេខ​០០២/២២ ស​ជ​ណ កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២២ ស្តី​ពី​ការ​រុះរើ​តូប​អាជីវករ​លក់ដូរ​នៅ​លើ​ទ្រូងផ្លូវ និង​ចំណី​ផ្លូវ​នៅ​មុខ​ផ្សារ​ក្រោម (​ផ្សារ​ជាង​អូន​)​។

ប្រភព​ព័ត៌មាន​នៅ​ក្នុង​លិខិត​របស់​រដ្ឋបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ៖ រដ្ឋបាល​ក្រុងប៉ៃលិន បាន​ពិនិត្យ​ឃើញ​ថា បងប្អូន​អាជីវករ​ដែល​លក់ដូរ​នៅ​លើ​ទ្រូងផ្លូវ នៅ​លើ​ចំណី​ផ្លូវ​ទាំងអស់ បាន​ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​នោះ​ផង​ដែរ​។

ក្នុង​លិខិត​ខាងលើ​បន្ត​ថា ដូចនេះ បងប្អូន​អាជីវករ​ទាំងអស់ កំពុង​តែ​លក់ដូរ​លើ​ទ្រូងផ្លូវ ត្រូវ​រុះរើ​តូប​ទាំងអស់​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៧ ខែមករា ដល់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២២​នេះ​ជា​កំហិត​។

ដូច្នេះ​ទទួល​បាន​នូវ​សេចក្តីជូនដំណឹង​រដ្ឋបាល​ក្រុងប៉ៃលិន សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​អាជីវករ​ទាំងអស់​នឹង​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​លិខិត​ខាងលើ​នេះ ក៏​បាន​បញ្ជាក់​ទៀត​ថា បើ​មិន​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​ទេ រដ្ឋបាល​ក្រុងប៉ៃលិន​នឹង​ចាត់វិធានការ​រដ្ឋបាល​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ