ឡានដឹកស្រូវលើសចំណុះផ្ទុះកង់ ចតមិនដាក់ភ្លើងសញ្ញា បង្កគ្រោះដល់អ្នកដំណើរម្នាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងដឹកស្រូវលើសចំណុះ បណ្តាលឲ្យផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចត
ខេត្តបន្ទាយមានជ័យ ៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងដឹកស្រូវលើសចំណុះ បណ្តាលឲ្យផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចត
ខេត្តបន្ទាយមានជ័យ ៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងដឹកស្រូវលើសចំណុះ បណ្តាលឲ្យផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតនៅលើទ្រូងផ្លូវគន្លងម៉ូតូមិនបានដាក់សញ្ញាសម្គាល់ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះបុ.កពីក្រោយ បណ្តាលឲ្យស្លា.ប់ស្ត្រីអ្នកបើកបរម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូងស្ពានខ្ពស់ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អែម ម៉ារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូហុងដា ឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ គ្មានស្លាកលេខ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទដឹកទំនិញ យីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3519 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តយីឌុបមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តដឹកទំនិញ (ដឹកស្រូវ) បានធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ បានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតលើទ្រូងផ្លូវ គន្លងម៉ូតូ ដោយមិនបានដាក់សញ្ញាសម្គាល់អ្វីទាំងអស់ ។ ស្របពេលនោះដែរមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម បើកបរដោយស្ត្រីម្នាក់ ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ ក៏បានបុ.កចំពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូបោ.កក្បាលនឹងទ្រុងរថយន្តស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធី ។ ចំណែកស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ