ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ឆ្នាំ​ទាំង​៥​សំណាង​ខ្លាំង​ក្នុង​រង្វង់​បី​ខែ​ដើមឆ្នាំ​នេះ

2 ឆ្នាំ មុន

ស្តេច​ហោរ​ប្រាប់​ថា មហា​ឆ្នាំ​ទាំង​៥​សំណាង​ខ្លាំង លាភ​ផ្ទួន មាស ប្រាក់​ហូរ​ចូល​ច្រើន​បំផុត​នៅ​ក្នុង​រង្វង់​៣​ខែ​ដើមឆ្នាំ​ថ្មី​២០២២​នេះ ដែល​លោក​អ្នក​នឹង​ទទួល​បាន​ឱកាស​មាស ឱកាស​ប្រាក់ ប្រមូល​លុយ​បាន​ច្រើន​លើសលប់ លេខ​នាំ​សំណាង​២៥៨ ពណ៌​នាំ​សំណាង…

ស្តេច​ហោរ​ប្រាប់​ថា មហា​ឆ្នាំ​ទាំង​៥​សំណាង​ខ្លាំង លាភ​ផ្ទួន មាស ប្រាក់​ហូរ​ចូល​ច្រើន​បំផុត​នៅ​ក្នុង​រង្វង់​៣​ខែ​ដើមឆ្នាំ​ថ្មី​២០២២​នេះ ដែល​លោក​អ្នក​នឹង​ទទួល​បាន​ឱកាស​មាស ឱកាស​ប្រាក់ ប្រមូល​លុយ​បាន​ច្រើន​លើសលប់ លេខ​នាំ​សំណាង​២៥៨ ពណ៌​នាំ​សំណាង ពណ៌​មាស ខៀវ និង​បៃតង ។

ឆ្នាំមមែ នៅ​កំលុង​បី​ខែ​ដើមឆ្នាំ​នេះ​ការងារ​អ្នកមាន​ភាព​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​លឿន ហើយ​អារម្មណ៍​អ្នក​នឹង​កាន់តែ​ល្អ​ជាង​ឆ្នាំ​មុន​ៗ​ដោយសារ​តែ​គ្មាន​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្តច្រើន​សោះឡើយ ។ ជាង​នេះ​ទៅ​ទៀត​លាភ​ទាំងអស់ និង​សំណាងល្អ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​អ្នក​យ៉ាង​សន្ធឹកសន្ធាប់ ។

ឆ្នាំរកា អ្នក​ដែល​កើត​ក្នុង​ឆ្នាំរកា នៅ​ក្នុង​រង្វង់​បី​ខែ​ដើមឆ្នាំ​នេះ​មាន​ផ្កាយ​ទ្រព្យ​រះ​ខ្ពស់ និង​មាន​ពន្លឺ​ខ្លាំង​ក្នុងផ្ទះ​អ្នក ។ ទោះបីជា​ការងារ​អ្នក​ច្រើន​ក៏​ដោយ ក៏​អាច​ទទួល​បាន​ជោគជ័យ​ដែរ ពិសេស​ការងារ និង​មុខរបរ​អ្នក​ស្ទុះ​ឡើង រីក​ចម្រើន​ខ្លាំង ។ មាន​ពេល​ខ្លះ អ្នក​ក៏​អាច​ជួបនឹង​ឧបសគ្គ​ដែរ ប៉ុន្តែ​វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹង​មាំ​ខ្លាំង ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ជីវភាព​អ្នក​កាន់តែ​ប្រសើរ​ឡើង​ទ្វេ​ដង ។

ឆ្នាំជូត ជាតិ​ជា​អ្នកមាន​សំណាងល្អ នៅ​ក្នុង​រង្វង់​បី​ខែ​ដើមឆ្នាំ​២០២២ អ្នក​នឹង​មាន​ទេវតា​ទ្រព្យ​តាម​ជិត​ខ្លួន​អ្នកជា​និច្ច ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ ។ ម្យ៉ាងទៀត​អ្នក​ក៏​មាន​លាភ​ចូល​ដូច​គ្នា​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​ខ្វះ​លុយ​ចាយ​ឡើយ ។

ឆ្នាំខាល នៅ​រង្វង់​បី​ខែ​ដើមឆ្នាំ​នេះ ការងារ​អ្នកមាន​ភាព​រីក​ចម្រើន​ទៅ​មុខ​ខ្លាំង ។ ម្យ៉ាងទៀត​អារម្មណ៍​អ្នក​នឹង​កាន់តែ​ល្អ​ជាង​ឆ្នាំ​មុន​ៗ​ដោយសារ​តែ​គ្មាន​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត​នោះ​ទេ ។ ជាង​នេះ​ទៅ​ទៀត​លាភ​ទាំងអស់ និង​សំណាងល្អ​នឹង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​អ្នក​យ៉ាង​ព្រោងព្រាត ។

ឆ្នាំរោង ប្រសិនជា​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ការងារ​របស់​អ្នក​កាន់តែ​រលូន​ទៅ​មុខ គ្មាន​អ្វី​រារាំង​ទេ ។ ម្យ៉ាងទៀត​បើ​អ្នក​ចេញ​ទៅ​និយាយ​រឿង​សហការ​ជាមួយ​អ្នក​ដទៃ អត្រា​នៃ​ការ​ជោគជ័យ​គឺ​ខ្ពស់​ខ្លាំង​ណាស់ ។ ជាង​នេះ​ទៅ​ទៀត​លាភ​ធំ​-​លាភ​តូច​ទាំងឡាយ​ហូរ​ចូល​ផ្ទះ​អ្នក​ពេញ​ហូរហៀរ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ