ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ៤យ៉ាង ដែលអ្នកគេងមិនលក់នៅពេលយប់

1 អាទិត្យ មុន

រាងកាយរបស់យើងត្រូវបានកំណត់ឱ្យគេងនៅពេលយប់ដោយផ្អែកលើដំណើរការស្មុគស្មាញ ដែលគេស្គាល់ថាជានាឡិកាធម្មជាតិ។ ទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែមាននាឡិកាធម្មជាតិនៅក្នុងរាងកាយក៏ដោយ ក៏មានមនុស្សមួយចំនួនធំមានបញ្ហាដំណេកដែរ ដោយសារតែមូលហេតុជាច្រើន ដែលថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៤ធំៗ ដែលធ្វើឱ្យមានបញ្ហានេះ។ ១. អ្នកព្រួយបារម្ភ…

រាងកាយរបស់យើងត្រូវបានកំណត់ឱ្យគេងនៅពេលយប់ដោយផ្អែកលើដំណើរការស្មុគស្មាញ ដែលគេស្គាល់ថាជានាឡិកាធម្មជាតិ។ ទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែមាននាឡិកាធម្មជាតិនៅក្នុងរាងកាយក៏ដោយ ក៏មានមនុស្សមួយចំនួនធំមានបញ្ហាដំណេកដែរ ដោយសារតែមូលហេតុជាច្រើន ដែលថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៤ធំៗ ដែលធ្វើឱ្យមានបញ្ហានេះ។

Picture

១. អ្នកព្រួយបារម្ភ

អារម្មណ៍​ថប់​បារម្ភ​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក និង​រារាំង​អ្នក​ពី​ការ​សម្រាក​ពេល​យប់​បាន​ល្អ។ ទោះបីជាអ្នកគេងលក់ស្រួលក៏ដោយ ក៏អ្នកប្រហែលជាមិនអាចសម្រាកបានដែរ។ ការបោះបង់​ចោល​គំនិត​ថប់​បារម្ភ និង​ការ​ព្រួយ​បារម្ភ​របស់​អ្នក ​គឺជា​តម្រូវការចម្បង​ក្នុង​ការ​គេង​លក់​ស្រួល។

២. បរិយាកាសគេងរបស់អ្នកមិនអំណោយផល

របៀបដែលអ្នកដាក់គ្រែរបស់អ្នក និង ការរៀបចំបន្ទប់គេង គឺមានទំនាក់ទំនងខ្លាំងទៅនឹងគុណភាពនៃការគេងរបស់អ្នក។ អ្នកទំនងជាងងុយគេងនៅពេលដែលបន្ទប់គេងរៀបចំបានត្រឹមត្រូវ ភ្លើងត្រូវបានបិទ ហើយសីតុណ្ហភាពក្នុងបន្ទប់គឺអំណោយផល។

៣. ទម្លាប់នៃការញ៉ាំ

ការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬភេសជ្ជៈដែលមានជាតិស្ករច្រើននឹងរំខានដំណេករបស់អ្នក ព្រោះរាងកាយរបស់អ្នកនឹងបំប្លែងវាទៅជាថាមពល។ ការ​ញ៉ាំ​យឺត​ក៏​មិន​មែនជា​គំនិត​ល្អ​ដែរ ព្រោះ​អ្នក​ក៏​អាច​នៅ​ភ្ញាក់​ដែរ​ដោយ​សារ​ការ​មិន​រំលាយអាហារ។

៤. មានបញ្ហាដំណេក

ពេលខ្លះ វាជាបញ្ហាធ្ងន់ធ្ងរជាងនេះ វាអាចជាការគេងស្រមុក ឬ គេងមិនលក់ (Insomnia)  ហើយក្នុងករណីនេះ អ្នកត្រូវតែទៅជួបគ្រូពេទ្យ ដើម្បីដោះស្រាយល្អជាងការនៅសម្ងំមិនទៅព្យាបាលដោយអ្នកជំនាញ៕