ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​ខឹង​ប្អូនថ្លៃ​មិន​ឲ្យ​តម្លៃ​ខ្លួន ក៏​យក​សាំង​ដុត​នោះ ត្រូវ​តុលាការ​សម្រេច​ហើយ

4 ខែ មុន
  • កណ្តាល

អ្នកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២២​នេះ អ្នកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ត្រូវជា​ពូ​សាច់ថ្លៃ​ដែល​ខឹង​ប្អូនថ្លៃ​មិន​ឲ្យ​តម្លៃ​ខ្លួន​ក៏​យក​ដប​សាំង​មក​ដុត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមករា នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​នោះ ត្រូវ​បាន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ហើយ ពី​បទ «​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​គ្រឿង​.​ញៀន​» តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​.​ញៀន ។

Picture

ជន​ដែល​ត្រូវ​ចោទ​ខាងលើ​នេះ​មានឈ្មោះ ស្រេង ឃុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ធី សំ​អូន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ជាងឈើ​។

Picture

បើ​តាម​នគរបាល​បាន​បញ្ជាក់​ថា នៅ​វេលា​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រមទាំង​បងប្អូន​កំពុង​​តែ​ឈរ​និយាយ​គ្នា​លេង​នៅ​មុខ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​ដែល​ត្រូវជា​ពូ​សាច់ថ្លៃ​នៅផ្ទះ​ជិត​គ្នា​នោះ បាន​ដើរមក​ដោយ​មាន​កាន់​ដប​សាំង​នៅ​នឹង​ដៃ​ផង​ដែរ ហើយ​ក៏​បាន​និយាយ​ថា ជន​រង​គ្រោះ និង​បងប្អូន​មិន​ដែល​អោយ​តំលៃ​ខ្លួន​ទេ និង​បាន​និយាយ​គំ​រា​.​មរ​ក​ដុត​ស​ម្លា​.​ប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ទៀត​ផង ទើប​បណ្តាល​អោយ​មានការ​ឈ្លោះប្រកែក​គ្នា រហូត​ធ្វើ​ឱ្យ​ជនសង្ស័យ​យក​ដប​សាំង​ដែល​កាន់​នៅ​ក្នុង​ដៃ​ចាក់​ជះ​ទៅ​លើ​ខ្លួន​ជន​រង​គ្រោះ រួច​ក៏​យក​ដែកកេះ​ដុត បណ្តាល​អោយ​ឆាបឆេះរ​លាកខ្លួន​ជន​រង​គ្រោះ​មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង និង​ខ្ទាត​សាំង​ចំ​ត្របកភ្នែក​កូន​តូច​របស់​ជន​រង​គ្រោះ​ផង​ដែរ ។

Picture

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ មេ​ភូមិ និង​ប្រជា​ការពារ បាន​ឃាត់ខ្លួន​ជនសង្ស័យ រួច​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់ ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​។

Picture
Picture
Picture
Picture