ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ហ៊ុន សែន ទៅដល់មីយ៉ាន់ម៉ាហើយ ដោយភ្ជាប់ជំនួយសម្ភារៈប្រយុទ្ធនឹងកូវីដ-១៩

2 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ដល់ទី​ក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​នាំ​ទៅ​ជាមួយ​នូវ​ជំនួយ​ជា​សម្ភារៈ​មួយ​ចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ផង​ដែរ ។…

មី​យ៉ា​ន់​ម៉ា ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ដល់ទី​ក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​នាំ​ទៅ​ជាមួយ​នូវ​ជំនួយ​ជា​សម្ភារៈ​មួយ​ចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ផង​ដែរ ។

តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ដល់​ព្រ​លាន​យន្តហោះ​ទីក្រុង​ណៃ​ពិដោ នូវ​វេលា​ម៉ោង​ប្រមាណ ១០ និង ២០ នាទី (​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​) ដោយ​មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ការ​ធ្វើ​ពិធី​ប្រគល់​និង​ទទួល​នូវ​ជំនួយ​របស់​ប្រទេស​កម្ពុជា សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា ផង​ដែរ ។

សម្រាប់​ជំនួយ​របស់​ប្រទេស​កម្ពុ​ជានា​ពេល​នេះ គឺជា​ជំនួយ​លើក​ទី ៣ ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​នោះ​រួម​មាន​៖ សំលៀក​បំពាក់​ការពារ​សុវត្ថិភាព ៣​ម៉ឺន​, ម៉ាស ៣​លាន​, ម៉ាស N95 ចំនួន​២​សែន​, វែ​នតា​ការពារ ១​សែន​, របាំង​ការពារ​មុខ ៣​ម៉ឺន​, ស្បែក​ជើងវែង ៣​ពាន់​សម្រាប់​, ម៉ាស៊ីន​ជំនួយ​ដកដង្ហើម ៥០​គ្រឿង​, ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ៥០​គ្រឿង និង​ម៉ាស៊ីន​ផ្ដល់​អុក​ស៊ី​សែន​ស្វ័យប្រវត្តិ ៥០​គ្រឿង​។

ពិធី​ប្រគល់​ទទួល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វត្តមាន​របស់​សម្តេច​តេ​ជោ ជាមួយ​និង​រដ្ឋមន្ត្រី​ការ​បរទេស​មី​យ៉ា​ន់​ម៉ា Wunna Maung Lwin

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនៈកិច្ច​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី ៧-៨ ខែមករា របស់​សម្តេច​តេ​ជោ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ពិសេស​អំពើ​ហិង្សា ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ សម្តេច​តេ​ជោ ធ្លាប់​បាន​បញ្ជាក់​ថា ដំណើរ​ទៅ​ដល់​របស់​សម្តេច​ដើម្បី​ជួប​ថ្នាក់ដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន ឆ្នាំ ២០២២ នេះ គឺ​សម្តេច​នឹង​ធ្វើ​ឡើង​ដោយ​ស្រប​តាម​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន កាល​ជួប​ប្រជុំ​នៅ​ទីក្រុង​ហ្សា​កា​តា កាលពី ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ៥ ខែមករា ថា ការ​ដែល​សម្តេច​ទៅ​មី​យ៉ា​ន់​ម៉ា ដើម្បី​ដោះស្រាយ​បញ្ហា គឺ​រក្សា​ភាព​អត់​ធ្ង​ត់ មិន​ត្រូវ​ប្រើ​ហិ​.​ង្សា ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ស្លា​.​ប់ ទោះបីជា​បន្ថែម​ម៉ោង​ក្នុង​ការ​ចរចា​លើ​ពី​គម្រោង​ត្រឡប់​វិញ​រហូត​ដល់​ថ្ងៃ​១០ មក​រា​ក្តី ។

សម្តេច​ថា ប្រទេស​កម្ពុជា​តូច​ជាង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដូច្នេះ​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​គ្រាន់តែ​មិន​ចង់​ឃើញ​ការ​ប្រើ​ហិ​.​ង្សា​ស​ម្លា​.​ប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់នោះ​ទេ ។ សម្តេច​ក៏​បាន​ដាក់​សំណួរ​ថា តើ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ឬ យ៉ាងណា ? សម្តេច​ថា​កុំ​ទុកចិត្ត​លើ​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ ហើយ​ក៏​កុំ​អាល​បន្ទោស អ្វី​ព្រោះថា មិន​ទាន់​ដឹង​នោះ​ទេ ។

សម្តេច​ថា ៖​អា​លូវ​នេះ​កុំ​អាល​យក​ការ​សន្និដ្ឋាន​ឆាប់​ពេក ហើយ​បងប្អូន​មួយ​ចំនួន​ខ្ញុំ​យល់​អ្នក​ដែល​ចង់​ដុត​កំឡោច​ឲ្យ​មី​យ៉ា​ន់​ម៉ា​ផ្ទុះ​សង្គ្រាមស៊ីវិល​នោះ​ចេះ​តែ​មាន​ហើយ ដោយ​ខ្លះ​ធ្វើ​បាតុកម្ម ដុត​រូបថត​ខ្ញុំ ដុត​ទង​ជាតិ​…​តើ​ប៉ុន្មាន​ដែល​តំណាង​ឲ្យ​ប្រជាជន​មី​យ៉ា​ន់​ម៉ា ខ្ញុំ​ក៏​យល់​ក៏​ប៉ុន្តែ​បើ​មាន​សន្តិភាព និង​វិល​ត្រឡប់​ដំណើរការ​ប្រជាធិបតេយ្យ អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ខិតខំ​របស់​បណ្តា​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​ជួយ​សម្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ