EFL Cup៖ Chelsea ឈ្នះ Spurs ខណៈជំនួប Liverpool នឹង Arsenal ត្រួវលើកពេល
អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុមមាន់ខ្នាយមាស Tottenham Hotspur ជំនួបជើងទី១ វគ្គពាក់កណ្តាល
អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុមមាន់ខ្នាយមាស Tottenham Hotspur ជំនួបជើងទី១ វគ្គពាក់កណ្តាល
អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុមមាន់ខ្នាយមាស Tottenham Hotspur ជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ដោយលទ្ធផល ២-០។ ខណៈជំនួបរវាងក្រុមហង្សក្រហម Liverpool នឹងក្រុមកាំភ្លើងធំ Arsenal ត្រូវលើកពេលប្រកួតដោយសារកូវីដ-១៩។
ជំនួបដែលធ្វើឡើងនៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ ខ្សែបម្រើប្រយុទ្ធ Kai Havertz ជាអ្នករកគ្រាប់សម្រាប់ម្ចាស់ផ្ទះ Chelsea និងមួយគ្រាប់ទៀត ជាគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) ពីសំណាក់ខ្សែការពារ Ben Davies របស់ក្រុមភ្ញៀវ។ ក្រុមទាំង២ នឹងត្រូវតទល់គ្នាសម្រាប់ជើងទី២ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដើម្បីរកមួយក្រុមបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ដោយឡែក១គូទៀត សម្រាប់ជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងម្ចាស់ផ្ទះ Liverpool នឹង Arsenal នៅកីឡដ្ឋាន Anfield ដែលត្រូវលេងយប់នេះ ត្រូវលើកពេលទៅប្រកួតនៅថ្ងៃទី១៣ ខែមករា វិញ បន្ទាប់ពីក្លិប Liverpool បានដាក់សំណើទៅលីគបាល់ទាត់អង់គ្លេស (EFL) ដើម្បីសុំពន្យារពេលដោយសារការកើនឡើងករណីឆ្លងកូវីដ-១៩ លើកីឡាករ និងបុគ្គលិករបស់ខ្លួន។ ខណៈជំនួបជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមករា៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ