ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោបង្ហាញការហួសចិត្តថា ពេល Live ជេរគ្នារឿងគ្រួសារ មានអ្នកចូលមើលនិងស៊ែររាប់ពាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយក្តីអាណិតអាសូរក្មេងៗដែលមានឪពុកម្តាយជេរហែកកេរ្តិ៍គ្នាតាមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗក្រោយការលែងលៈ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំនិងសំណូមពរឱ្យបញ្ឈបសកម្មភាពបែបនោះដើម្បីទុកកិត្តិយសឱ្យអតីតប្តី ឬអតីតប្រពន្ធ…

រាជធានីភ្នំពេញ ៖ ដោយក្តីអាណិតអាសូរក្មេងៗដែលមានឪពុកម្តាយជេរហែកកេរ្តិ៍គ្នាតាមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗក្រោយការលែងលៈ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំនិងសំណូមពរឱ្យបញ្ឈបសកម្មភាពបែបនោះដើម្បីទុកកិត្តិយសឱ្យអតីតប្តី ឬអតីតប្រពន្ធ ពិសេសគឺអនាគតកូនៗតែម្តង។ ព្រមជាមួយគ្នានោះ សម្តេចតេជោក៏បានបង្ហាញការហួសចិត្តលើអ្នកលេងបណ្តាញសង្គមមួយចំនួន ដែលចិត្តណាស់ពេលគេ Live ជេរគ្នាតាមបណ្តាញសង្គមនាំគ្នាចូលមើលផង ខមមិន​និងស៊ែររាប់ពាន់ដង ។

«អ្វីដែលខ្ញុំចង់ស្នើសុំ អង្វរកចំពោះកូនក្មួយ ការក្រឡេកឃើញវាគួរឱ្យស្រណោះ ហើយគួរតែត្រូវបានបញ្ឈប់ ។ នៅពេលដែលយកគ្នាអត់បញ្ហា ដល់ពេលលែងលៈគ្នា ស្រាប់តែបង្ហោះហ្វេសប៊ុកជេរគ្នាពេញទឹកពេញដីទាំងអស់» ។ នេះការលើកឡើងរបស់សម្តេចតេជោ នៅក្នុងពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនីកម្ពុជាដែល​ដណ្តើម​បាន​មេដាយមាស​ពិភពលោក​ពី​ការ​ប្រកួត​ប៉េតង់ នៅវិមានសន្តិភាពកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ និងចំថ្ងៃខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់សម្តេចតេជោ និងសម្តេច ប៊ុន រ៉ានី ។

សម្តេចក៏បានសម្តែងការហួសចិត្តថា «ហើយបើគេ Live អំពីរឿងហ្នឹង និយាយពី (អ្នក) ចូលទៅមើល គេស៊ែរ គេចែករំលែក ចុចនិយាយពីគេថា ចង់អាយះមេដៃហើយមួយៗ ។ ទាំង K ទាំង K (រាប់ពាន់) ​បើអ៊ីចឹងអី វាមិនងាប់» ។

«អ៊ីចឹងបានថា មិនប្រាកដ ។ ការ អ្នកខ្លះអត់បានការទេ ដោយគ្នាក្រ ឬក៏បានការ ត្រឹមតែមួយសែនដូនតាតិចតួច (ព្រោះគ្នាក្រ) ក៏ប៉ុន្តែគេរស់នៅដោយសុភមង្គល ។ អ្នកខ្លះទៀតមាននោះមាន ប៉ុន្តែបែកបាក់គ្នាហើយ ជេរគ្នាបណ្តោយ ។ ហើយកូនចៅ វាទុកមុខទៅឯណា ? ក្នុងឋានៈ ជាពូ ជាអ៊ំ ជាតា ពូសូមអង្វរក តាសូមអង្វរក ចំពោះក្មួយៗ ចំពោះចៅៗ បើបានជាលែងលៈគ្នា កុំជេរគ្នាបានទេ ? ទុកគ្នារាប់អានទៅថ្ងៃក្រោយ» ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវ ។

យ៉ាងណាមិញ សម្តេចតេជោ មិនបានលើកចំឈ្មោះលើបុគ្គលណាមួយជុំវិញការហែកហួរគ្នាតាមហ្វេសប៊ុក ក្រោយការលែងលៈនោះទេ ។ តែអ្វីដែលគេចាប់អារម្មណ៍បំផុត គឺក្រុមគ្រួសារលោក ឌួង ឆាយ និងអតីតភរិយា ដេត ម៉ាលីណា និងមានអតីតប្តី-ប្រពន្ធជាច្រើនគូទៀតដែលជាអ្នកលក់ឡេតាមអនឡាញ ជាដើម ។

រយៈពេលប៉ុន្មានខែចុងក្រោយនេះ ករណីដែលល្បីបំផុត គឺករណីការលែងលៈគ្នារបស់លោក ឌួង ឆាយ និងអតីតភរិយានាង ដេត ម៉ាលីដា ដែលមួយគូនេះ ពេលធ្វើការឡាយ៍ (Live) តាមបណ្តាញសង្គមរៀងៗខ្លួន គឺមានអ្នកតាមដានវីដេអូ Live រាប់ពាន់ និងការបញ្ចេញទស្សនៈ (ខមមិន) ពីអ្នកលេងបណ្តាញសង្គមដែលកាន់ជើងម្ខាងៗ សឹងផ្ទុះហ្វេសប៊ុកទៅហើយ ។

សម្តេចបន្តថា ខ្លះទៀតលែងលៈគ្នាហើយ ទៅស្អែកឱ្យខាងវិទ្យុជួយ ថាប្តីធ្វើបាប ប្រពន្ធរត់មកខាងវិទ្យុឱ្យជួយ ហើយខាងវិទ្យុទាក់ទងមេឃុំរកប្តី ចុះឡើងៗក្លាយជាជម្លោះ ។ នេះជាការលើកឡើងរបស់សម្តេចតេជោ នា​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនីកម្ពុជាដែល​ដណ្តើម​បាន​មេដាយមាស​ពិភពលោក​ពី​ការ​ប្រកួត​ប៉េតង់ ។

«ឥឡូវយើងឃើញច្រើនគូណាស់នៅក្រុងភ្នំពេញ ។ បន្ទាប់ពីការបែកបាក់ហើយ ជេរគ្នាបណ្តោយ ។ ខ្ញុំស្នើសុំអញ្ចេះ តើទុកកិត្តិយសឱ្យគ្នាបានទេ? ហោចណាស់យើងបានស្រលាញ់គ្នា មួយម៉ោង ពីរម៉ោង មួយថ្ងៃ ពីរថ្ងៃ មួយខែ ពីរខែ មួយឆ្នំា ពីរឆ្នាំ ។ បន្ថែមលើនោះ តើថ្ងៃក្រោយកិត្តិយសកូនរបស់យើង វាទៅជាអី ? ចំណុចវានៅកន្លែងហ្នឹង» ៕




អត្ថបទសរសេរ ដោយ

កែសម្រួលដោយ