ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយកែវ​រមៀត​ជាង​១០០​ដើម​ត្រូវ​កសិករ​ម្នាក់​កា​.​ប់​ចោល ព្រោះតែ​មូលហេតុ​២​យ៉ាង

2 ឆ្នាំ មុន
  • ប៉ៃលិន

ក្រោយ​ពី​សង្កេត​ឃើញ​ដំណាំ​ស្វាយកែវ​រមៀត​របស់​ខ្លួន ដែល​ដាំ​បាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ដីចំការ មិនសូវ​មាន​​ផ្លែ និង​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​ខ្លាំង ទើប​កសិករ​ម្នាក់​បាន​សម្រេចចិត្ត​

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេត​ឃើញ​ដំណាំ​ស្វាយកែវ​រមៀត​របស់​ខ្លួន ដែល​ដាំ​បាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ដីចំការ មិនសូវ​មាន​ផ្លែ និង​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​ខ្លាំង ទើប​រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២​នេះ កសិករ​មួយ​គ្រួសារ​រស់នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​សម្រេចចិត្ត​កា​.​ប់​ដើម​ស្វាយ​ជាង​១០០​ដើម​ចោល ហើយ​ងាក​មក​ដាំ​ដំណាំ​ស្វាយចន្ទី​ជំនួស​វិញ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​មានឈ្មោះ យិ​ន ណា អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ចំការ​ខាងលើ បានឱ្យ​ដឹង​ថា ៖ លោក​មាន​ដី​ចំនួន​២,៥​ហិ​កតា នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​ទាំងអស់​។ ប៉ុន្តែ​ក្រោយ​ពី​ដាំ​បាន​រយៈពេល​៤​ឆ្នាំ លោក​ក៏​បញ្ជា​ដើម (​ថ្នាំ​សម្រាប់​បញ្ចេញ​ផ្កា​និង​ផ្លែ​) ស្រាប់តែ​មិន​ចេញ​ផ្កា​ផ្លែ​ច្រើន​នោះ​ទេ ហើយ​ពេល​ប្រមូល​ផល​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​ខ្លាំង​ថែម​ទៀត ទើប​ខាង​លោក​បាន​សម្រេចចិត្ត​កា​.​ប់​ដើម​ចោល ដើម្បី​ងាក​បែរ​ទៅ​ដាំ ដំណាំ​ស្វាយចន្ទី​ជំនួស​វិញ​។

លោក​បន្ត​ទៀត​ថា បើ​នៅ​ថ្ងៃ​ខាង​មុខ បើសិនជា​ដំណាំ​ស្វាយចន្ទី ធ្លាក់​ចុះ​ខ្លាំង​ទៀត មិនដឹង​ជា​ងាក​បែរ​ទៅ​ដាំ​ដំណាំ​អ្វី​ផ្សេង​ជំនួស​ទេ ហើយ​ខាង​លោក​ក៏​សូម​ឱ្យ​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ជួយ​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បានឱ្យ​ដឹង​ថា ៖ បុរស​ខាងលើ បានកា​.​ប់​ដើម​ស្វាយកែវ​រមៀត​ចោល ព្រោះ​គាត់​បែរមក​ដាំ​ដើម​ស្វាយចន្ទី​វិញ ព្រោះ​គាត់​គិត​ថា តម្លៃ​ទីផ្សារ​ស្វាយចន្ទី ឡើង​ខ្ពស់ រីឯ​ស្វាយកែវ​រមៀត មានការ​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​។ តែ​ទោះបីជា​យ៉ាងណា ក៏​មានការ​សោកស្តាយ​ចំពោះ​ការ​កា​.​ប់​ចោល​នេះ​ផង​ដែរ ខណៈ​ពេល​គាត់​ខំ​ដាំ​បាន​រយៈពេល​ជា​ច្រើន​ឆ្នាំ ទម្រាំ​តែ​ទទួល​បាន​ផល​ផ្លែ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បែរជា​កា​.​ប់​ចោល​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ