ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាល​ព្រលប់​ផ្អើល​ម្តង​តែ​ទប់​ទាន់ លុះ​ទៀប​ភ្លឹ​ផ្អើល​ម្តងទៀត​ពលរដ្ឋ​ហៅ​សមត្ថកិច្ច​អន្តរាគមន៍

2 ឆ្នាំ មុន
  • ភ្នំពេញ

បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាក់​ទង​​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បា.ញ់​ទឹក​ពន្លត់​អស់​ភ្លាម​ៗ បង្ក​ឱ្យ​មាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទឹក​ពន្លត់​អស់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ នៅ​ក្នុង​ផ្សារ​សាមគ្គី ស្ថិត​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា បង្គោល​ភ្លើង​ដែល​កើតហេតុ​ខាងលើ​នេះ មាន​លេខ​ប្រអប់​ទី​១ P271.312 និង​ប្រអប់​ភ្លើង​ទី​២ P272.313 ដែល​ត្រូវ​ឆ្លង​ចរន្ត​ឆាបឆេះ​។

បើ​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​ពេល​ក្បាល​ព្រលប់​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ បាន​ឆ្លង​ចរន្ត​ឆាបឆេះ​រួច​ម្តង​មក​ហើយ តែ​ត្រូវ​បាន​ពួក​គាត់​នាំ​គ្នា​យក​បំពង់​អគ្គិភ័យ​មក​បាញ់​រលត់​អស់ ក៏​នាំ​គ្នា​ចូល​គេង​អស់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ស្រាប់តែ​បង្គោល​ភ្លើង​ខាងលើ​នេះ ក៏​បាន​ទុ​ស្សេ​ចរន្ត​ភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ​មួយ​សារ​ទៀត តែ​ដោយសារ​ភ្លើង​ឆាបឆេះ​ខ្លាំង​ពេក មិន​អាច​ពន្លត់​កើត ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ បន្ទាប់​មក​ខាង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទាក់ទង​បន្ត​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទឹក​ពន្លត់​រហូត​រលត់​អស់​ភ្លាម​ៗ​តែ​ម្តង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៣​គ្រឿង ហើយ​បាន​បាញ់​ទឹក​អស់​ចំនួន​២​គ្រឿង នៅ​សល់​មួយ​គ្រឿង​។

គួរ​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ មក​បាញ់​ទឹក​ពន្លត់​ចំនួន​៣​គ្រឿង ប៉ុន្តែ​បាញ់​អស់​២​គ្រឿង​ក៏​រលត់​អស់​ជា​ស្ថាពរ បន្ទាប់​មក​រថយន្ត​អគ្គិភ័យ​ក៏​បាន​បើក​ត្រឡប់​ចេញ​ទៅ​គោលដៅ​វិញ​អស់​ទៅ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ