ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្ត៣យ៉ាង ជួយដោះស្រាយបញ្ហាបែកញើសពេលគេងយប់

2 ឆ្នាំ មុន

តើអ្នកធ្លាប់បែកញើសនៅពេលយប់ដែរឬទេ? តើវាពិតជាគួរឱ្យរំខានដល់ដំណេកអ្នកណាស់មែនទេ? ថ្ងៃនេះ អ្នកនឹងបានស្វែងយល់ពីវិធីសាស្រ្ត៣យ៉ាង ដែលជួយអ្នកជៀសផុតពីបញ្ហានេះ។ ១. កាត់បន្ថយស្រ្តេស ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស ជាកត្តាចម្បងមួយបង្កបញ្ហាបែកញើសពេលយប់។…

តើអ្នកធ្លាប់បែកញើសនៅពេលយប់ដែរឬទេ? តើវាពិតជាគួរឱ្យរំខានដល់ដំណេកអ្នកណាស់មែនទេ? ថ្ងៃនេះ អ្នកនឹងបានស្វែងយល់ពីវិធីសាស្រ្ត៣យ៉ាង ដែលជួយអ្នកជៀសផុតពីបញ្ហានេះ។

១. កាត់បន្ថយស្រ្តេស

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស ជាកត្តាចម្បងមួយបង្កបញ្ហាបែកញើសពេលយប់។ នេះក៏ដោយសារតែអារម្មណ៍ស្រ្តេសមិនថាពេលយប់ឬពេលថ្ងៃទេ ធ្វើឱ្យខួរក្បាលរបស់អ្នកដំណើរការជាប់រហូត និង ចំណាយថាមពលខ្លាំង។ ជាលទ្ធផល រាងកាយអ្នកនឹងបែកញើសទៅតាមហ្នឹងដែរ។ ដូចនេះហើយ ប្រសិនបើអ្នកបែកញើសនៅពេលយប់ អ្នកគួរគិតគូរកាត់បន្ថយស្រ្តេសរបស់អ្នកកុំឱ្យគរដូចភ្នំពេក។​

២. ជៀសវាងការទទួលទានគ្រឿងស្រវឹង

ក្រុមអ្នកជំនាញនិយាយថា ជាតិអាល់កុលធ្វើឱ្យសសៃឈាមរីកធំជិតស្បែកដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅពេញខ្លួន និងបែកញើសកាន់តែច្រើន។ ចំពោះស្ត្រី ជាតិអាល់កុលក្រៅពីធ្វើឱ្យគេងមិនបានស្កប់ហើយនោះ វាក៏ធ្វើឱ្យរោគសញ្ញានៃការអស់រដូវកាន់តែធ្ងន់ធ្ងរនៅថ្ងៃបន្ទាប់ផងដែរ។

៣. ជៀសវាងការទទួលទានកាហ្វេ

សារជាតិកាហ្វេអ៊ីន បង្កការរំញោចដល់ក្រពេញញើស​ ដែលជាលទ្ធផលធ្វើឱ្យអ្នកបែកញើសនៅពេលយប់។ ចូរអ្នកជៀសវាងទទួលទានកាហ្វេសូម្បីតែមួយពែង ឬភេសជ្ជៈដទៃទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីននៅរយៈពេលប៉ុន្មានម៉ោងមុនពេលចូលគេង។ ជាពិសេសប្រសិនបើអ្នកឆាប់ប្រតិកម្មទៅនឹងជាតិកាហ្វេអ៊ីនទៀតនោះ ចូរជៀសវាងការទទួលទានភេសជ្ជៈកាហ្វេអ៊ីន ឬកាហ្វេពី ៥ ទៅ ៦ ម៉ោងមុនពេលចូលគេង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ