ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ក្រើនរំលឹកថា រលកស៊ូណាមិនៃកូវីដនឹងមកដល់ឆាប់ៗនេះ

3 ឆ្នាំ មុន

អង្គការសុខភាពពិភពលោក (WHO) បានក្រើនរំលឹកកាលពីថ្ងៃពុធថា ពិភពលោកនឹងឃើញ “ករណីនៃរលកយក្សស៊ូណាមិរបស់កូវីដ” ដែលនឹងអូសបន្លាយពេញរដូវរងា។ លោក Tedros Adhanom Ghebreyesus…

អង្គការសុខភាពពិភពលោក (WHO) បានក្រើនរំលឹកកាលពីថ្ងៃពុធថា ពិភពលោកនឹងឃើញ “ករណីនៃរលកយក្សស៊ូណាមិរបស់កូវីដ” ដែលនឹងអូសបន្លាយពេញរដូវរងា។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា កូវីដបម្លែងថ្មីអូមីក្រុងដែលអាចឆ្លងបានលឿន និង កូវីដដែលតា ដែលធ្វើឱ្យមានជំងឺធ្ងន់ធ្ងរ កំពុងតែត្រៀមនឹងបង្កជារលកស៊ូណាមិ។

លោក Tedros បាននិយាយថា៖ “ការផ្ទុះនេះនឹងដាក់សម្ពាធយ៉ាងខ្លាំងទៅលើបុគ្គលិកសុខាភិបាលដែលហត់នឿយ និង ប្រព័ន្ធសុខាភិបាលដែលកំពុងតែទប់ទល់ទាំងលំបាក និង ជីវភាពរស់នៅរបស់ប្រជាជនទាំងមូល។”

អគ្គនាយក WHO បានព្រមានថា កូវីដអូមីក្រុងអាចនឹងមានគ្រោះថ្នាក់ បើទោះបីជាភាគច្រើនមិនបង្កទៅជាជំងឺធ្ងន់ក៏ដោយ។ វាអាចធ្វើឱ្យយើងគេងពេទ្យបាន ប្រសិនបើវាវាយលុកខ្លាំង។ ការស្រាវជ្រាវដំបូងបានរកឃើញកូវីដអូមីក្រុង​ បាននាំឱ្យមានរោគសញ្ញាកូវីដមិនសូវធ្ងន់ធ្ងរ។

លោក Tedros បាននិយាយថា៖ “មានការនិយាយតគ្នាមកថា កូវីដអូមីក្រុងមានសភាពស្រាល។ តែគេមិនបានដឹងថា វាអាចនឹងមានគ្រោះថ្នាក់ ព្រោះតែវាអាចឆ្លងបានលឿន និង បង្កឱ្យមានមនុស្សជាច្រើនចូលពេទ្យ និង ពិបាកក្នុងការគ្រប់គ្រងសម្រាប់ប្រព័ន្ធសុខាភិបាល។”

យោងតាមសារព័ត៌មាន The Economist បានឱ្យដឹងថា៖ “នៅពេលដែលនរណាម្នាក់ឈឺខ្លាំង ហើយទាមទារការព្យាបាលនៅមន្ទីរពេទ្យគ្រូពេទ្យប្រហែលជាមានជម្រើសតិចជាងមុនសម្រាប់អូមីក្រុង ដោយសារតែគេនៅស្គាល់វាមិនទាន់ច្បាស់នៅឡើយ ហើយក៏មានការព្យាបាលមិនទាន់ជាក់លាក់នៅឡើយ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ