ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ធ្វើឱ្យប៉ះពាល់ដល់សុខភាពខួរក្បាលរបស់អ្នក

3 ឆ្នាំ មុន

ខួរក្បាលរបស់មនុស្ស គឺជាផ្នែកសំខាន់មួយនៃរាងកាយ ដូច្នេះវាទាមទារការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីដំណើរការបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបំផ្លាញខួរក្បាលរបស់អ្នក ប្រសិនបើអ្នកនៅតែបន្ត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។ ១….

ខួរក្បាលរបស់មនុស្ស គឺជាផ្នែកសំខាន់មួយនៃរាងកាយ ដូច្នេះវាទាមទារការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីដំណើរការបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបំផ្លាញខួរក្បាលរបស់អ្នក ប្រសិនបើអ្នកនៅតែបន្ត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។

១. ផឹកគ្រឿងស្រវឹង

រឿងដំបូងដែលអ្នកគួរលុបបំបាត់ចោល គឺការផឹកគ្រឿងស្រវឹង។ មនុស្ស​ជា​ច្រើន​ដែល​ផឹក​ច្រើន​ពេក​ គិត​ថា​ខ្លួន​មើលទៅឡូយ ប៉ុន្តែ​តាម​ពិត​វា​ផ្ទុយ​ទៅ​វិញ​ទេ។ ជាតិអាល់កុលច្រើនតែបណ្តាលឱ្យមានជំងឺវង្វេង ដោយសារកោសិកាខួរក្បាលរបស់អ្នកបន្តងាប់ និងប៉ះពាល់ដល់មុខងារខួរក្បាលរបស់អ្នក។ គ្រឿង​ស្រវឹង​ក៏​បង្ក​ឱ្យ​មាន​ជំនាញ​ក្នុង​ការ​សម្រេច​ចិត្ត​ខ្សោយ  ដែល​នាំ​ឱ្យ​កើត​ជំងឺ​ភ្លេចភ្លាំង​ប្រសិន​បើ​មិន​បាន​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ។ អ្នកអាចផឹកបាន គ្រាន់តែត្រូវប្រាកដថាវាស្ថិតនៅកម្រិតល្មម។

២. ការជក់បារី

ទម្លាប់ប្រចាំថ្ងៃមួយទៀតដែលបំផ្លាញខួរក្បាលមនុស្សគឺការជក់បារី និងថ្នាំដទៃទៀត ដូចជាកញ្ឆា និង កូកាអ៊ីន ជាដើម។ ទម្លាប់ទាំងនេះបង្កើនភាពតានតឹងលើសរសៃឈាមរបស់អ្នក  ខណៈដែលកាត់បន្ថយលំហូរអុកស៊ីសែន។ ការប្រើប្រាស់ញឹកញាប់នឹងនាំឱ្យមានការខូចខាតអចិន្រ្តៃយ៍នៃសរសៃប្រសាទតាមពេលវេលា។ វាថែមទាំងអាចសម្លាប់កោសិកាប្រសាទមួយចំនួនដែលនាំឱ្យមានជំងឺដូចជាផាកឃីនសុន (Parkinson) ជាដើម។

៣. ការគេងមិនគ្រប់

ប្រសិនបើអ្នកជាមនុស្សសកម្មនៅពេលយប់ ប្រហែលជាដល់ពេលដែលត្រូវផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អខ្លះហើយ។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងផ្តោតលើកិច្ចការ។ ជាលទ្ធផល នេះអាចបណ្តាលឱ្យមានបញ្ហាជាមួយនឹងការរៀន និងការចងចាំ ក៏ដូចជាបញ្ហាផ្លូវចិត្ត ដូចជាការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ