ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គូស្នេហ៍​រួមរ័ក​រួច​ទើប​ប្រាប់​ថា​កើត​អេ​ដស៍បើករថយន្ត​បុក​ស្ទើរ​ស្លា.ប់​ជា​ការ​សងសឹក

7 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា នាង Misty Lee Wilke អាយុ​៤៣​ឆ្នាំ រស់នៅ​ក្រុង Phoenix រដ្ឋ​អា​រី​សូ​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បើករថយន្ត «Ford Mustang» បំ​បុក​គូស្នេហ៍ ដែល​ជិះ​កង់​នៅ​ក្បែរ​ផ្ទះ ។

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា នាង Misty Lee Wilke អាយុ​៤៣​ឆ្នាំ រស់នៅ​ក្រុង Phoenix រដ្ឋ​អា​រី​សូ​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បើករថយន្ត «Ford Mustang» បំ​បុក​គូស្នេហ៍ ដែល​ជិះ​កង់​នៅ​ក្បែរ​ផ្ទះ ។ បុរស​នោះ​បាន​ខ្ទាត​ទៅ​លើដំបូល​រថយន្ត រួច​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​ព្យាយាម​ក្រោក​ដោយ​មានការ​ជួយ​សង្គ្រោះ​ពី​អ្នក​ជិតខាង ប៉ុន្តែ​ដួល​ទៅ​វិញ​ព្រោះ​របួសធ្ងន់ ។

ចំណែក​នារី​ល្មើស​បាន​បើករថយន្ត​ទៅ​ចត​នៅ​ស្ថានីយ​ចាក់​ប្រេង​ក្បែរ​កន្លែង​កើតហេតុ រួច​ទូរស័ព្ទ​បឹ្ត​ង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​នាង ។ នាង Misty Lee Wilke អះអាង​ថា នាង​ធ្វើ​បែប​នោះ​ព្រោះ​គូស្នេហ៍​ធ្វើបាប​នាង​មុន ។ នាង Lee Wilke និយាយ​ថា គូស្នេហ៍​បាន​សារភាព​ថា គេ​មាន​វីរុស​ហី​ុ​វ ក្រោយ​ពេល​រួមរ័ក​ជាមួយ​គ្នា​រួច​ហើយ ដូច្នេះ​ហើយ​បាន​ទាស់​សំដី​គ្នា​យ៉ា​ង​ខ្លាំង ។ នាង​បើករថយន្ត​បុក​គេ​ដើម្បី​សងសឹក ។

ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ២០១៦ ប៉ុន្តែ​តុលាការ​ទើបតែ​កាត់ក្តី​សម្រេច​ឱ្យ​នារី​បង្កហេតុ​ទទួលទោស​ជាប់គុក ។  ប៉ូលិស​និយាយ​ថា នារី​នោះ​មាន​បំណង​សម្លាប់​គូស្នេហ៍ ៕