ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ឃាត់​អា​ជីវ​ករខ្មែរ​ម្នាក់​​ដោយចោទ​ពី​បទ​​«លក់​ស្បែក​ជើង​ល្មើស​​កម្មសិទ្ធិ​បញ្ញា»

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ​៖ ​សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​ធ្វើការ​ឃា​ត់​ខ្លួន​អា​ជីវ​ករ​ខ្មែរ​ម្នាក់ដោយ​​ចោទប្រកាន់​ពី​បទ​លក់​ស្បែកជើង​ល្មើស​និង​កម្មសិទ្ធិ​បញ្ញា​​​ កើតឡើង​ស្ថិតនៅក្នុង​ផ្សា​រូងក្លឿ ​​ស្រុក​អារ័​ញ្ញ ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ ។ តាម​អាជីវករ​ខ្មែរ​ដួចគ្នា​បាន​អោយ​ដឹង​ថា​ ​សមត្ថកិច្ច​ចម្រុះ​ថៃ​បានមកចុះ​ចាប់ខ្លួនជា​អាជីវករ​ខ្មែរ​ម្នាក់…

ខេត្ត​បន្ទាយមានជ័យ ​៖ ​សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​ធ្វើការ​ឃា​ត់​ខ្លួន​អា​ជីវ​ករ​ខ្មែរ​ម្នាក់ដោយ​​ចោទប្រកាន់​ពី​បទ​លក់​ស្បែកជើង​ល្មើស​និង​កម្មសិទ្ធិ​បញ្ញា​​​ កើតឡើង​ស្ថិតនៅក្នុង​ផ្សា​រូងក្លឿ ​​ស្រុក​អារ័​ញ្ញ ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ ។

Picture

តាម​អាជីវករ​ខ្មែរ​ដួចគ្នា​បាន​អោយ​ដឹង​ថា​ ​សមត្ថកិច្ច​ចម្រុះ​ថៃ​បានមកចុះ​ចាប់ខ្លួនជា​អាជីវករ​ខ្មែរ​ម្នាក់ ​មាន​ឈ្មោះ ធៀម ស៊ី​ម៉ា អាយុ៣២ឆ្នាំ​ ​​​លក់នៅ​​ផ្សារ​ទេស​បាល៣ អគារ​ហ្វា​ បន្ទប់​វេ១១៣ ដែល​ការឃាត់ខ្លួន​​នៅ​ថ្ងៃទី​០៣ ​មករា ឆ្នាំ២០២២ ហើយ​ត្រូវ​បាន​រឹបអូស​យក​ស្បែកជើង​ចំនួន៣២៨គូ មាន​ប្រភេទ​យី​ហោ«​ណៃ​គី!​ចំនួ​ន៦០គួ ស្បែកជើង​យី​ហោ​ «វ៉ាន់​» ចំនួន២០៣គូ និង​ស្បែក​ជើង​យីហោ​អេ​ឌី​ដាស​ចំនួន១១៣គូរ ។

Picture

អាជីវករ​ខ្មែរ​បាន​បញ្ជាក់ទៀត​ថា អាជ្ញាធរ​ថៃ​បាន​ចាប់​ទំនិ​ញ​អាជីវករ​ខ្មែរ​ដែល​លក់​ផ្សារ​រូង​ក្លឿ​ក្នុងទឹក​ដី​ថៃ​ជាច្រើនលើក​ និង​ច្រើន​ករណី​មក​ហើយ ដែល​ចាប់​ហើយ​តែងតែ​ចោទប្រកាន់​លក់​ទំនិ​ញ​ល្មើស​កម្មសិទ្ធិ​បញ្ញា​ ហើយ​ចាប់​ទាំង​មនុស្ស​និង​ទំនិញ​យក​ទៅ​និង​មាន​អាជីវករ​ខ្មែរ​ខ្លះ​ធ្លាក់ខ្លួន​ក្រ​គ្មាន​លុយ​សងបំណុល​គេ ​ព្រោះតែ​សមត្ថកិច្ច​ថៃ​ចាប់​នៅពេល​លក់​ទំ​និញ​ផ្សារ​រ​រូង​ក្លឿ​ ប្រទេស​ថៃ ​។

Picture

អាជីវករ​ខ្មែរ​បាន​បញ្ជាក់​និងឆ្ងល់​ថា​ ​ ​រាល់​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​កម្ពុ​ជា ​ចូល​ទៅ​លក់​ក្នុង​ផ្សា​រូង​ក្លឿ ​ប្រទេស​ថៃ ​ត្រូវ​ឆ្លង​កាត់​មន្ត្រី​គយ​ភាគី​ថៃ​ ប្រចាំ​ច្រក​ខ្ល​ង​លឹ​ក ​ដែល​ឈម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ទើប​អាចយ​ក​ចូល​មក​លក់​ផ្សារ​រូង​ក្លឿ​ ប្រទេស​​ថៃ​ បាន​។បើជា​ទំនិញ​ដែល​ល្មើស​កម្ម​សិទ្ធ​បញ្ញា​ ម្តេច​មិន​ចាប់​ច្រក​ទ្វារ​នាំចូល​ និង​ទំ​និញ​ខ្លះ​យក​មក​ពី​បាងកក​ប្រទេស​ថៃ បែ​រជា​អោយ​ចូល​ដល់​ផ្សារ​លក់​ហើយ​ទើប​ និងចាប់​ចោទប្រកាន់​ល្មើស​កម្មសិទ្ធិ​បញ្ញា​ទៅវិញ​ ដូចជា​រឿង​អយុត្តិធម៌​ពេក​តូប​ជួល​ថៃ​លក់​ខ្លះ​​ទិញ​តូប​ផ្សារ​រូង​ក្លឿ​លក់​ទៀត ​។

Picture

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា.ថៃ​បាន​ប្រាប់​ថា ​អាជីវករ​ខ្មែរ​ដែល​លក់ទំនិញ​ផ្សារ​រូង​ក្លឿ​ប្រទេស​ថៃ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន​ម្នាក់​ និង​រឹបអូស​ស្បែកជើង​ជាង៣០០គូ​ដែល​ចោទប្រកាន់​ពី​បទល្មើស​កម្មសិទ្ធិ​បញ្ញា​​​លក់​តាមអន​ឡាញ​ពិតប្រាកដ
មែន ។

Picture
Picture
Picture
Picture