ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HSBC ៖ តម្លៃ​មាស​នឹង​ហក់​ឡើង ប្រសិនបើ​ពលរដ្ឋ​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី EU

7 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ តម្លៃ​មាស​នឹង​ហក់​ឡើង​ខ្លាំង ប្រសិនបើ​ពលរដ្ឋ​អង់គ្លេស​សម្រេចចិត្ត​បោះ​ឆ្នោត​ចាក​ចេញពី​សហគមន៍​អឺរ៉ុប (EU) នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​ក្រោយ

ប្រទេស​អង់គ្លេស ៖ តម្លៃ​មាស​នឹង​ហក់​ឡើង​ខ្លាំង ប្រសិនបើ​ពលរដ្ឋ​អង់គ្លេស​សម្រេចចិត្ត​បោះ​ឆ្នោត​ចាក​ចេញពី​សហគមន៍​អឺរ៉ុប (EU) នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​ក្រោយ ហើយ​ការ​ទទួល​បាន​ប្រាក់​ចំណេញ នឹង​កើនឡើង​១០% នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ។

មាស​ហាក់ដូចជា​ជម្រក​នៃ​សាច់ប្រាក់ ។ វា​មិនមែន​ចំណាយ​កូ​ប៉ុង​ដូច​ប័ណ្ណឥណទាន ហើយ​ក៏​មិនមែន​ចំណាយ​ទៅ​លើ​ភាគលាភ​ពី​ភាគហ៊ុន​ដែរ ប៉ុន្ដែ​វា​មាន​ន័យ​ថា អ្នកមាន​កាក់​ជា​លោហៈ​ដែល​មាន​តម្លៃ​អាច​ដោះស្រាយ​បញ្ហា​បាន ។

ហេតុផល​នេះ​ហើយ លោក James Steel ប្រធាន​អ្នកវិភាគ​លោហៈ​ដែល​មាន​តម្លៃ និង​ក្រុម​របស់​លោក​នៅ​ក្នុង​ធនាគារ HSBC បាន​និយាយ​ថា ៖ « មាស​នឹង​ឡើងថ្លៃ បន្ទាប់​ពី​មានការ​បោះ​ឆ្នោត​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​របស់​អង់គ្លេស នៅ​ពេល​ដែល​ភាព​ចលាចល​នៃ​ទីផ្សារ​នឹង​អាច​កើត​មាន​ខ្លាំង » ។

ការ​បោះ​ឆ្នោត​ដើម្បី​ចាកចេញ​អាច​ធ្វើ​ឲ្យ តម្លៃ​មាស​កើនឡើង​១០% កំណើន​កាន់តែ​ខ្ពស់ ដែល​យើង​បាន​រំពឹង​ទុក ។ មាស​ស​អាច​ទទួល​អត្ថប្រយោជន៍​ពី​វិនិយោគិន​ដែល​ស្ទាក់ស្ទើរ​លើ​ការ​ប្រើប្រាស់​ទៅ​ជា​លុយ​ផោន ឬ​ក៏​ប្រាក់​អឺ​រ៉ូ ។

ការ​ទស្សន៍​ទាយ​កាលពី​ថ្ងៃ​ពុធ ពី​តម្លៃ​មាស​បន្ទាប់​ពី​ការ​ចាកចេញ​របស់​អង់គ្លេស មិនមែន​ជា​លើក​ដំបូង​ឡើយ ដែល​ធនាគារ HSBC បាន​ធ្វើការ​ទស្សន៍​ទាយ​នោះ ។ កាលពី​ខែមេសា ធនាគារ​បា​នប​ដិ​សេ​ដ​ថា មាស​អាច​ផ្តល់​វិធី​គ្រប់គ្រង​ថ្មី​ទល់​នឹង​ការ​ជះ​ឥទ្ធិពល​ហិរញ្ញវត្ថុ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី EU ខណៈ​ដែល​វា​ក្លាយជា​ប្រធានបទ​នៃ​ការ​ដេញថ្លៃ​ដែល​មាន​សុវត្ថិភាព ។ ទោះជា​យ៉ាងណា នៅ​ពេល​ដែល​ធនាគារ​ធ្វើការ​ទស្សន៍​ទាយ វា​ហាក់ដូចជា​តិចតួច​បំផុត​ដែល​ចក្រភព​អង់គ្លេស​អាច​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​នោះ ។ ទិន្នន័យ​បោះ​ឆ្នោត​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ចាកចេញ​នេះ​មានការ​នាំមុខ​ខ្ពស់ ។ HSBC បាន​ឲ្យ​ដឹង​ថា ៖ « ពួក​យើង​ជឿជាក់​ថា មាស​ហាក់ដូចជា​ធ្លាក់​ចុះ​មិន​ក្រោម​៥% ខណៈ​ដែល​កត្តា​ជា​ច្រើន​ទៀត​បាន​គាំទ្រ​ដល់​តម្លៃ​មាស » ។

មាស​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ចំណេញ​ខ្លាំង​នៅ​ឆ្នាំ​២០១៦ ក្នុង​គ្រា​ដែល​មានការ ប្រែប្រួល​នៅ​លើ​ទីផ្សារ ហើយ​នេះ​ជា​សញ្ញា​ទូទៅ​ដែល​ស្ថានភាព​អាក្រក់​នៃ​សេដ្ឋកិច្ច​សកល​អាច​កើត​មាន និង​ចំណេញ​២០% ចាប់តាំងពី​ដើមឆ្នាំ​នេះ និង​ធ្វើ​ឲ្យ​វា​ក្លាយជា​ចំណាត់ថ្នាក់ ដែល​ជា​ទ្រព្យ​ចំណេញ​បំផុត​នៅ​ឆ្នាំ​នេះ ៕