ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនដឹងមានរឿងអ្វី! ខ្មាន់កាំភ្លើ.ង​​បា.ញ់​មេឃ​៣​គ្រាប់​​ ផ្អើ.ល​ម្តុំ​ក្រោយពេទ្យព្រះកុសុមៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ដក​កាំភ្លើ.ងខ្លី​មួយ​ដើម​បា.ញ់​ឡើង​លើ​​មេឃ​ចំនួន​៣គ្រាប់​ ដោយ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ដក​កាំភ្លើ.ងខ្លី​មួយ​ដើម​បា.ញ់​ឡើង​លើ​​មេឃ​ចំនួន​៣គ្រាប់​ ដោយមិនដឹងមូលហេតុ រួច​ក៏​បន្តដំណើរ​គេច​ចេញ​ទៅ​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២២ ​នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ស្លៀកពាក់​ស៊ី​វិល​បាន​ជិះ​ម៉ូតូ​ប្រភេទ​អំ​ព្រី​យ៉ា​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះដល់​ចំណុច​កើតហេតុ​​ខាងលើ គេ​មិនដឹងថា​មានរឿងអ្វីនោះទេ​ ស្រាប់តែ​បុរសរូប​​នោះ​ក៏​បាន​ដក​កាំភ្លើ.ង​មួយ​ដើម មិន​ស្គាល់​ម៉ាក​ជា​ប្រភេទ​កាំភ្លើ.ងខ្លី​ចេញពី​ចង្កេះ​ រួច​ក៏​​បា.ញ់​ឡើង​លើ​មេឃ​ចំនួន​៣គ្រាប់​ផ្ទួន​ៗ​គ្នា ​បន្ទាប់មក​ក៏​​ដាក់​កាំភ្លើ.ងសៀត​​ចូល​ចង្កេះ​ខោ​វិញ ​រួច​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗ​ដោយ​សុវត្ថិភាព ។

តាម​ប្រភព​​ខាងលើបានបន្ត​ថា បន្ទាប់​​ពីកើតហេតុ ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​រក​ឃើញ​​សម្បក​​គ្រាប់​កាំភ្លើ.ងនៅ​ឆ្ងាយ​ៗ​ពី​គ្នា​ចំនួន​៣គ្រាប់ ដែល​ខ្មាន់កាំភ្លើ.ង​រូប​នេះ​បាន​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​២​ក៏​បាន​ប្រមូល​វត្ថុ​តាំង​(​សម្បក​​គ្រាប់​)​របស់​ខ្មាន់កាំភ្លើ.ង​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ខ្មាន់កាំភ្លើ.ង​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ