ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បែក​ថ្នាំ យក​ពូថៅ​កា.ប់​ក្មេង​ប្រុស​ម្នាក់​រង​របួសធ្ងន់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​រងរ​បូស​ធ្ងន់ ដោយសារ​ត្រូវ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​មនុស្ស​បែក​ថ្នាំ​ផង បាន​ប្រើ​ពូថៅ​

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​រងរ​បូស​ធ្ងន់ ដោយសារ​ត្រូវ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​មនុស្ស​បែក​ថ្នាំ​ផង បាន​ប្រើ​ពូថៅ​កាប់​ទាំង​កំ​រោង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦​មិថុនា នៅ​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ហើយ​ជន​ដៃដល​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ តូ មៀ​វ អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ រីឯ​ជន​បង្ក​ឈ្មោះ សិ​ខ ឬ​ទ្ធី អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។ ជន​រង​គ្រោះ​ត្រូវ​ជន​បង្ក​កាប់​ចំនួន​២​ពូថៅ ត្រូវ​ចំ​ផ្ទៃមុខ​និង​លើ​ក្បាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា​ឈ្មោះ សុខ ឬ​ទ្ធី ជា​មនុស្ស​ញៀន​ថ្នាំ​ដល់​កម្រិត ហើយ​មិន​ដែល​ឃើញ​ដេក​ផ្ទះ​ទេ​។ គេ​តែង​ឃើញ​ជន​នេះ​សៀត​ពូថៅ​ជាប់​ខ្លួន​រហូត និង​ធ្លាប់​ដេញ​កាប់​ភូមិ​ជា​ញឹកញាប់​ទៀត​ផង នៅ​ពេល​សុំ​អ្វី​ៗ​ពី​អ្នក​ភូមិ​មិន​បាន​។ គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​បែក​ថ្នាំ​នោះ​កាប់​ក្មេង​ប្រុស​នោះ​ទេ តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​បុរស​ញៀន​ថ្នាំ​នោះ​ហើយ​៕