ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀនចូលនិវត្តន៍ម្នាក់​បង្កាត់ភ្លើង​ដាំបាយ ​ក្លាយ​​ជា​គ្រោះ​ ផ្អើ.ល​តំបន់​អ្នក​លឿង

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ផ្ទះក្បឿង​1​ខ្នង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​1​ខ្នង​ទៀត​ឆេះ​អស់​មួយ​ចំហៀង​ខាងក្រោយ នៅ​ក្នុង​ហេតុការណ៍​

ខេត្ត​ព្រៃវែង ៖ ផ្ទះក្បឿង​1​ខ្នង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​1​ខ្នង​ទៀត​ឆេះ​អស់​មួយ​ចំហៀង​ខាងក្រោយ នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​មួយ ដែល​បាន​​កើតឡើង​ ​បន្ទាប់ពី​​ម្ចាស់ផ្ទះ​បង្កាត់ភ្លើង​ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ រួច​ទុក​ចោល​ចេញ​ទៅ​ក្រៅ​បាត់ ហើយ​ទំនងជា​គល់​អុស​ធ្លាក់​ពី​ចង្ក្រាន​មក​ចំ​​សំរាម​​ដែល​នៅ​ក្បែ​រ​នោះ ទើប​​បណ្តាល​ឱ្យ​ឆាបឆេះ​​ និង​បាន​ធ្វើ​ឱ្យ​​មនុស្ស​រាប់រយ​នាក់ ផ្អើល​រត់​ចែក​ជើង​គ្នា ដោយ​អ្នកខ្លះ​រត់​ជញ្ជូន​អី​​វ៉ា​ន់​ចេញពីផ្ទះ​យក​ទៅ​ទុក​កន្លែង​មាន​សុវត្ថិភាព អ្នកខ្លះរ​ត់រក​ទឹក​មក​ជួយ​ពន្លត់ ​​។

​ហេតុការណ៍​ខាងលើនេះ​បាន​​បង្កការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​1​និង​30​នាទី​រសៀល​ថ្ងៃ​ទី​2​ មក​រា ឆ្នាំ​2022 នៅ​ចំណុច​ខាង​មុខ​ឃ្លាំង​លេខ​35 ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។​

ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ មាន​ចំនួន​2​ខ្នង ដែល​ផ្ទះ​ទី​1 ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ក្បឿង មាន​ទំហំ7​ម៉ែត្រ​ គុណ10​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង មាន​​ម្ចាស់​​ឈ្មោះ ហ៊ឹ​ម សូ​ភី ភេទ​ស្រី អាយុ​59​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ចូល​និវត្តន៍ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ និង​ផ្ទះ​ទី​2 ជា​ប្រភេទ​ផ្ទះ​ឈើ ជញ្ជាំង ​និង​ដំបូល​ប្រក់ស​ង្ក័​សី មាន​ទំហំ 6​ម៉ែត្រ​ គុណ 8​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់​ជញ្ជាំង​មួយ​កំណាត់​ខាងក្រោយ មាន​ម្ចាស់​ឈ្មោះ ពេជ្រ វ៉ា​ត ភេទ​ប្រុស អាយុ​61​ឆ្នាំ មុន​របរ​លក់ដូរ​ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ​។

លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ បានអោយ​ដឹង​ថា មូលហេតុ​ដែល​​បង្ក​​អោយ​កើតជា​អគ្គី​ភ័យ​នេះ​ឡើង គឺ​ដោយសារ​តែ​អ្នកស្រី ហ៊ឹ​ម សូ​ភី ជា​ម្ចាស់ផ្ទះ បាន​បង្កាត់ភ្លើង​ដាក់​ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ រួច​ទុក​ចោល​ចេញ​ទៅ​ក្រៅ​បាត់ ហើយ​ទំនងជា​គល់​អុស​ធ្លាក់​ពី​ចង្ក្រាន​មក​ចំ​សំរាម​​ដែល​នៅ​ក្បែ​រ​នោះ ទើប​ឆាបឆេះ​​បង្ក​ជា​អគ្គី​ភ័យ​បែបនេះ​ឡើង តែ​ទោះជា​យ៉ាងណា ក្រោយ​ពី​កើតហេតុ​ភ្លាមៗ លោក​ក៏​បាន​បញ្ជា​អោយ​កំលាំង​​យក​រថយន្តពន្លត់អគ្គិភ័យ​ ចុះ​មក​ជួយ​អន្តរា​គមន៍​​ភ្លាម​ៗ ដោយ​ប្រើ​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​3​រថយន្ត​ និង​រួម​ផ្សំ​ជាមួយ​អ្នកស្រុក​ជិតខាង ជួយ​ដាក់​ទុយោ​បាញ់​ពន្លត់​ផង​នោះ ​ដោយ​​ប្រើ​ពេលវេលា​​អស់​1​ម៉ោង​ ក៏​អាច​ពន្លត់ភ្លើង​បានជា​ស្ថាពរ​។

លោក​អធិការ​បាន​បញ្ជាក់​ថា គ្រោះ​អគ្គី​ភ័យ​នេះ មិន​បាន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ​នោះ​ទេ គឺ​គ្រាន់តែ​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំង​2​ខ្នង​ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​ដឹង​ថា ការ​ខូចខាត​ទាំងអស់​សរុប​ជា​ទឹកប្រាក់ មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ