ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃ​ជាង​3,46​លាន​ដុល្លារ​ទទួលទាន​អាហារ​ជា​មួយ​លោក Warren Buffett

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជនអនាមិក​ម្នាក់​បាន​ចំណាយ​ប្រាក់​ក្នុង​ការ​ដេញថ្លៃ​ចំនួន​ជាង​៣,៤៦​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក Warren Buffett មហាសេដ្ឋី​ចំណាត់ថ្នាក់​លេខ​៣

សហរដ្ឋអាមេរិក ៖ ជនអនាមិក​ម្នាក់​បាន​ចំណាយ​ប្រាក់​ក្នុង​ការ​ដេញថ្លៃ​ចំនួន​ជាង​៣,៤៦​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក Warren Buffett មហាសេដ្ឋី​ចំណាត់ថ្នាក់​លេខ​៣ និង​ជា​វិនិយោគិន​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​លើ​ពិភពលោក ។

ទឹកប្រាក់​ទាំងនេះ នឹង​ត្រូវ​ផ្តល់​ដល់​អង្គការ​សប្បុរសធម៌​សាន់​ហ្វ្រ​ង់​ស៊ី​ស្កូ​មួយ​ឈ្មោះ​ថា​Glide ដើម្បី​ផ្តល់​អាហារ ថែទាំ​សុខភាព និង​សេវា​ផ្សេង​ៗ​ទៀត​ដល់​មនុស្ស​ដែល​គ្មាន​ផ្ទះសម្បែង អ្នក​ក្រីក្រ និង​ជន​ដែល​រង​នូវ​កា​រំលោភ​បំពាន​ផង​ដែរ ។

ការ​ដេញថ្លៃ​ក្នុង​រយៈពេល​៥​ថ្ងៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​វែ​ប​សាយ EBAY.O និង​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​សុក្រ កន្លង​មក ។ ជ័យជម្នះ​លើ​ការ​ដេញថ្លៃ​នេះ គឺ​ត្រូវ​បាន​បង់ប្រាក់​សរុប​ដោយ​អ្នក​ដេញថ្លៃ​ដែល​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ឆ្នាំ​២០១២ ពោល​គឺជា​ការ​លក់​នូវ​វិភាគទាន​ដ៏​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​វែ​ប​សាយ eBay ។

លោក Warren Buffett បាន​ដេញថ្លៃ​ប្រចាំឆ្នាំ​ទី​១៧​ហើយ សម្រាប់​ព្រះ​វិហារ Glide ដែល​បាន​រៃ​អង្គាសប្រាក់​ចំនួន​ប្រហែល​២៣,៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក Rev. Cecil Williams ជា​សហ​ស្ថាបនិក​មួយ​រូប និង​ជា​គ្រូ​គង្វាល​នៃ​ព្រះ​វិហារ Glide Memorial United Methodist Church ចាប់តាំងពី​ឆ្នាំ​១៩៦៣​មក បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ចូលរួម​របស់​លោក Warren Buffett បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​បន្ថែម​លើ​ការ​រៃ​អង្គាសប្រាក់​សប្បុរសធម៌ និង​បាន​ជួយ​ដល់​កម្មវិធី​សប្បុរសធម៌​នូវ​ថវិកា​១៧​លាន​ដុល្លារ​ប្រចាំឆ្នាំ » ។

ព្រះ​វិហារ Glide បាន​ផ្តល់​សេវាកម្ម​អាហារ​ចំនួន​៧៥​ម៉ឺន​មុខ​ដោយ​ឥត​គិតថ្លៃ​, ៨១,៥​ម៉ឺន​សឺ​រ៉ាំ​ង និង​សេវា​មើលថែ​ទាំ​ក្មេង​ៗ​ចំនួន​៤៥០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។

លោក Williams បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ការ​ដេញថ្លៃ​នេះ​ថា ៖ « នេះ​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ពួក​យើង​ធ្លាប់​មាន​អស់​រយៈពេល​៥០​ឆ្នាំ​កន្លង​មក ។ អ្នក​ដែល​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ និង​មិត្តភក្តិ​របស់​គេ​៧​នាក់​ទៀត​អាច​ចូលរួម​តុ​អាហារ​ជាមួយ​លោក​នៅ​ភោជនីយដ្ឋាន Smith & Wollensky ក្នុង​រដ្ឋ Manhattan » ។

យោង​តាម​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា លោក Warren Buffett គឺ​មនុស្ស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទី​៣​នៅ​លើ​សកល​សកលលោក ដែល​មាន​ទឹកប្រាក់​ចំនួន​៦៦,៥​ប៊ី​លាន​ដុល្លារ ។ លោក​មានទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើសលប់​នេះ គឺ​ដោយសារ​លោក​បាន​បង្កើត​ក្រុមហ៊ុន Berkshire Hathaway Inc ទៅ​ជា​ក្រុមហ៊ុន​ពហុ​អាជីវកម្ម ក្នុង​នោះ​មាន​អាជីវកម្ម​ចំនួន​៩០​ប្រភេទ​រួម​មាន ក្រុមហ៊ុន​ធានា​រ៉ាប់រង ក្រុមហ៊ុន​ថាមពល ក្រុមហ៊ុន​គីមី ក្រុមហ៊ុន​អាហារ ក៏​ដូច​ជា​ផ្លូវ​រថភ្លើង​ផង​ដែរ ។ លើស​ពី​នេះ​ទៀត លោក​កំពុង​តែ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក ទៅ​កាន់​អង្គការ​សប្បុរសធម៌ ។

ការ​ដេញថ្លៃ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ចាប់តាំងពី​ប្រពន្ធ​ទី​១​របស់​លោក​គឺ​លោកស្រី Susan បាន​ទទួលមរណភាព​នៅ​ឆ្នាំ​២០០៤ មក​ម្ល៉េះ ៕