ល្បែងឆ្នោតកំពុងតែវាយលុកទីក្រុងទេសចរណ៍ សង្ស័យសមត្ថកិច្ចត្រូវថ្នាំសណ្ដំ?
ខេត្តសៀមរាប ៖ ត្រូវបានគេទម្លាយថា ល្បែងឆ្នោតសៀម និងយួន ត្រូវបានបើកឱ្យលេងដោយចំហនៅក្នុងក្រុង/ខេត្តសៀមរាប ប្រៀបដូចជាផ្សារត្រី គេដាក់ការសង្ស័យថា
ខេត្តសៀមរាប ៖ ត្រូវបានគេទម្លាយថា ល្បែងឆ្នោតសៀម និងយួន ត្រូវបានបើកឱ្យលេងដោយចំហនៅក្នុងក្រុង/ខេត្តសៀមរាប ប្រៀបដូចជាផ្សារត្រី គេដាក់ការសង្ស័យថា
ខេត្តសៀមរាប ៖ ល្បែងឆ្នោតសៀម និងយួន ត្រូវបានបើកឱ្យលេងដោយចំហនៅក្នុងក្រុង/ខេត្តសៀមរាប ប្រៀបដូចជាផ្សារត្រី គេដាក់ការសង្ស័យថា ប្រហែលពួកគេ បង់លុយឱ្យសមត្ថកិច្ចមានដូចជា កងរាជអាវុធហត្ថ នគរបាលខេត្ត នគរបាលក្រុង និងនគរបាលតាមប៉ុស្តិ៍ រាប់លានរៀលក្នុង១ខែៗហើយ ទើបល្បែងនេះលេងបានដោយរលួន។ បើតាមប្រភពបានទម្លាយមកថា ល្បែងឆ្នោតសៀម និងឆ្នោតយួននេះត្រូវបានក្រុមអ្នកលេងក្នុងខេត្តសៀមរាបសប្បាយចិត្តនឹងបើកឱ្យគេចាក់ដោយសេរីទៅតាមតូចឬធំស្រេចតែចិត្តក៏មេចាំទទួលជានិច្ច។
ប្រភពបានទម្លាយឱ្យដឹងទៀតថា ការបើកឱ្យលេងឆ្នោតដោយសេរីនៅក្នុងខេត្តសៀមរាបនេះដែរគឺ ដោយមានខ្នងបង្អែកជាសមត្ថកិច្ចធំៗមួយចំនួន បានប្រើឱ្យមន្ត្រីក្រោមឱវាទចំនួន២ ទៅ៣នាក់ ជាអ្នកដើរប្រមូលលុយឡើងឱ្យជារៀងរាល់ថ្ងៃ។ ចំពោះទីតាំងដែលបើកឱ្យលេងដោយសេរីនោះគឺនៅខាងក្រោយផ្សារលើ ក្នុងផ្សារសាមគ្គី ជិតវត្តពោធិ៍លង្កា ផ្សារដើមក្រឡាញ់ ដែលមានមេធំចំនួនបីនាក់មកពីភ្នំពេញ។ ប្រភពបន្តថា បន្ទាប់ពីមានការបើកឱ្យលេងល្បែងឆ្នោតគ្រប់ប្រភេទក្នុងខេត្តទេសចរណ៍រំដួល៣ទងនេះ ទើបគេសង្កេតឃើញ មានករណីចោរកម្មផ្សេងៗកើតមានជាហូរហែ ហើយករណីនេះពលរដ្ឋមានក្តីកង្វល់ពីសេចក្តីសុខសុវតិ្ថភាពរបស់ពួកគាត់យ៉ាងខ្លាំងបន្ទាប់ពីឃើញសភាពចោរឆក់ ចោរប្លន់ ជាបន្តបន្ទាប់យ៉ាងដូច្នេះ។
បច្ចុប្បន្ននេះល្បែងឆ្នោតត្រូវបានគេធ្វើច្បាប់ឱ្យប្រើថា ជាឆ្នោតខ្មែរតែផ្ទុយទៅវិញមានលក់តែឆ្នោតសៀមនិងយួនទៅវិញ។ ជុំវិញករណីខាងលើនេះ លោកវរសេនីយឯក ភឹង ចន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ការងារនេះលោកនឹងធ្វើឱ្យអស់ប៉ុន្តែពេលនេះលោកកំពុងជាប់រវល់ការងារច្រើន។ ទាក់ទិនទៅនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ឱ្យដឹងនាថ្ងៃទី១៥នេះថា លោកបានប្រជុំជំរុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍ អធិការក្រុង ត្រូវយកចិត្តទុកដាក់ការងារសន្តិសុខសណ្តាប់ធ្នាប់ និង បង្ក្រាបល្បែងស៊ីសងជាប្រចាំផងដែរ។ លោកបន្តថា ចាំមើលឱ្យកម្លាំងចុះទៅតាមដានឱ្យច្បាស់សិនហើយនឹងធ្វើការបង្ក្រាប។
ចំណែក លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងនាថ្ងៃទី១៥នេះដែរថា ករណីល្បែងឆ្នោតនេះគឺលោកនឹងសុំគោលការទៅខេត្តសិនរួចនឹងដាក់កម្លាំងចុះបង្ក្រាបតែម្តង។ ជុំវិញករណីនេះដែរ ពលរដ្ឋមានការទន្ទឹងរង់ចាំមើលហើយមើលទៀតថា តើលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អាចបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាបទាំងអស់ ចុះបង្ក្រាបបានឬយ៉ាងណា ឬក៏ទុកឱ្យកូនចៅ មានចំហាយពីបទល្មើសខ្លះដែរ។
គួររំលឹកផងដែរដថា មជ្ឈដ្ឋានានាក្នុងខេត្តសៀមរាប បានរិះគន់ទៅលើសមត្ថកិច្ចចម្រុះរួមមាន កងរាជអាវុធហត្ថ នគរបាលក្រុង និងខេត្តថា ល្បែងឆ្នោតសៀមនិងយួន ចាប់តែអ្នកតូចតាច(បើមានលុយចេញបើអត់លុយឱ្យរុញចូលគុក)នេះឬច្បាប់នៅស្រុកខ្មែរនោះ)មិនដែរឃើញចាប់បានមេក្លោងម្តងណាទេ ប្រហែលពួកមេធំៗទាំងនោះបង់លុយឱ្យអស់ហើយបានជាមិនដែលឃើញទាល់តែសោះព្រោះអីមួយរយៈនេះគេឃើញចាប់បានតែកូនកញ្ច្រែងតូច ១ដង្ហើមចង្រិតប៉ុណ្ណោះ។ ប៉ុន្តែគេសង្កេតឃើញមួយរយៈនេះប្រមុខនៃរាជរដ្ឋាភិបាលបានធ្វើការព្រមានយ៉ាងធ្ងន់ៗឱ្យមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធដកខ្លួនចេញឱ្យឆ្ងាយពីបទល្មើសផ្សេងៗដូចជា ល្បែងស៊ីសង បទល្មើសព្រៃឈើ និងបទល្មើសនេសាទជាដើម៕
ចែករំលែកព័តមាននេះ