យប់ចូលដេកផ្ទះសំណាក់ ភ្លឺឡើងស្រឡាំងកាំង
រាជធានីភ្នំពេញ ៖ អ្នករត់តាក់ស៊ីម្នាក់បានចូលទៅដេកផ្ទះសំណាក់យីហោ«ហេង ហេង ចោមចៅ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ
រាជធានីភ្នំពេញ ៖ អ្នករត់តាក់ស៊ីម្នាក់បានចូលទៅដេកផ្ទះសំណាក់យីហោ«ហេង ហេង ចោមចៅ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ
រាជធានីភ្នំពេញ ៖ អ្នករត់តាក់ស៊ីម្នាក់បានចូលទៅដេកផ្ទះសំណាក់យីហោ«ហេង ហេង ចោមចៅ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយបានចតរថយន្តសាំយ៉ុង១២កៅអីរបស់ខ្លួននៅមុខផ្ទះសំណាក់ ស្រាប់តែភ្លឺឡើងត្រូវចោរលួចយករថយន្តទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង១៥នាទីជិតភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ។
ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ចាយ ធានី អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី ភ្នំពេញ-ពោធិ៍សាត់ មានទីលំនៅក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែករថយន្តរបស់គាត់ដែលត្រូវចោរលួចយកទៅបាត់នោះម៉ាកសាំយ៉ុង១២កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-0717 ។
មន្ត្រីនគរបាលម្នាក់បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តត្រឡប់មកពីខេត្តកំពតដែលជាស្រុកកំណើតរបស់ប្រពន្ធមករាជធានីភ្នំពេញ ហើយដោយសារតែយប់ហើយ បុរសនោះបានចូលទៅដេកនៅក្នុងផ្ទះសំណាក់យីហោ «ហេង ហេង ចោមចៅ» ដោយបានចតរថយន្តនៅមុខផ្ទះសំណាក់ខាងលើ ផ្ញើរសន្តិសុខយាមនៅទីនោះ ប៉ុន្តែមិនមានសំបុត្រផ្ញើររថយន្តឡើយ ។ មិនតែប៉ុណ្ណោះក៏មានរថយន្តស៊េរីទំនើប ចតនៅក្បែរនោះផងដែរ ។ បន្ទាប់មកបុរសនោះក៏បានចូលទៅដេកនៅក្នុងផ្ទះសំណាក់លង់លក់រហូតដល់វេលាម៉ោងជាង៤ជិតភ្លឺទើបភ្ញាក់ពីដំណេក ដើរចេញពីក្នុងផ្ទះសំណាក់ក្នុងបំណងបន្តដំណើររកស៊ីដឹកម៉ូយទៀត ស្រាប់តែបាត់រថយន្ត ទើបមានការភ្ញាក់ផ្អើល ។ ខណៈនោះម្ចាស់ផ្ទះសំណាក់បានឆែកកាមេរ៉ាសុវត្ថិភាពមើលហើយបានឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកទៅធ្វើសកម្មភាពលួចរថយន្តនោះ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យនោះដើម្បីយកមកកាត់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ