រាជធានីភ្នំពេញ ៖ អ្នករៀបចំកម្មវិធីកំសាន្តប្រចាំស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិទ្ធី ហៅថា តា វ៉ិចទ័រ បានចូលប្រឡូកក្នុងការសម្តែងភាពយន្តជាលើកដំបូងរបស់លោក បន្ទាប់លោកបានត្រឹមជាអ្នកឈរក្រោយកាមេរ៉ាបញ្ជាតួសម្តែងនៅក្នុងការថតកម្មវិធីកំសាន្តនានាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
![Picture]()
លោកតា វ៉ិច ទ័រ បានចាត់ទុកការសម្តែងរឿងរបស់លោកនាពេលនេះ ជារសជាតិជីវិត និងបទពិសោធន៍ថ្មីមួយសម្រាប់លោក ត្បិតលោកពិតជាមានអារម្មណ៍បុកពោះខ្លាំង ព្រោះពិបាកចំពោះរឿងមួយចំនួនដែលលោកមិនធ្លាប់ធ្វើដូចជាការដឹកនាំកម្មវិធីកំសាន្តនោះឡើយ។
លោក សុវណ្ណរិទ្ធី បានអះអាងប្រាប់កោះសន្តិភាពតាមថា លោកបានចូលរួមសម្តែងភាពយន្តមួយដែលត្រូវបានផលិតឡើងដោយស្ថានីយទូរទស្សន៍ MY TV ដែលជាប្រភេទរឿដុំ មានចំណងជើងថា រឿង ខ្ញុំអញ្ចឹង ដែលមានការចូលរួមពីតារាសម្តែងល្បីមួយចំនួនទៀត។
![Picture]()
លោកបញ្ជាក់ថា នេះជាប្រភេទរឿងដុំដែលបង្ហាញពីជីវិតរបស់បុរសម្នាក់ ដែលបានហ៊ុមព័ទ្ធដោយបញ្ហា ប្រពន្ធប្រចណ្ឌអុចអាលអោយកូនស្រីមានបញ្ហាជាមួយប្តី កូនស្រីតែ១ ត្រូវការសម្ភារ:និយម និងតាមដានឪពុកទៅប្រាប់ម្តាយ លេខាសម្រស់ស្រស់ស្អាតនៅក្មេង ជាមូលហេតុមួយនាំអោយប្រពន្ធប្រចណ្ឌ ព្រមជាមួយនឹងបញ្ហាចាក់ស្រេះមួយចំនួនទៀត។
លោកថា ភាពយន្តនេះមានការចូលរួមពីតារាល្បីៗមួយចំនួនដូចជា រូបលោកផ្ទាល់ អ្នកស្រី សុវណ្ណ លីតា អ្នកស្រី ស៊ីណាតារាកំប្លែង នីឡា នាយក្រូច រួមជាមួយតារាជាច្រើនទៀត ។ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានលើកឡើងទៀតថា ការចូលរួមសម្តែងភាព យន្តលើកដំបូងនេះ លោកពិតជាមានការលំបាកគួរសមផងដែរ ក្នុងនោះលោកលំបាកគ្រប់គ្រងអារម្មណ៍ពេលសម្តែង និងក្នុងការបែងចែងកាយវិការ និងពាក្យពេជន៍ ដោយសារលោករធ្លាប់តែនៅក្រោយកាមេរ៉ា តែពេលនេះលោកជាអ្នកសម្តែង។
![Picture]()
យ៉ាងណា បើតាមលោកតា វ៉ិចទ័រ ថា ការសម្តែងគឺវាមិនសូវជាពិបាកដូចការដឹកនាំសម្តែងឡើយ ព្រោះការដឹកនាំត្រូវការគិត និងភាពអំណត់ច្រើន។ លោកបញ្ជាក់ថា ការសម្តែងលើកដំបូងនេះ ប្រសិនបើលោកទទួលបានជោគជ័យ ហើយមានការគាំទ្រច្រើនពីទស្សនិកជននោះលោកអាចនឹងចាប់យកអាជីពសម្តែងនេះមួយទៀត បន្ទាប់ពីការងារដឹកនាំការសម្តែង និងកម្មវិធីកំសាន្តផ្សេងៗសម្រាប់ស្ថានីយទូរទស្សន៍៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ