ឆព្វណ្ណរង្សីតើជាអ្វី ?
ឆព្វណ្ណរង្សីគឺជារស្មី៦ពណ៌មាន ពណ៌ខៀវ ស ក្រហម លឿង ស្លាទុំ(ហង្សបាទ) និងពណ៌ផ្លេក(ពន្លឺពេជ្រ) ។ រស្មីទាំង៦ពណ៌នេះនិយាយចំពោះតែរស្មីនៃព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះ ។…
ឆព្វណ្ណរង្សីគឺជារស្មី៦ពណ៌មាន ពណ៌ខៀវ ស ក្រហម លឿង ស្លាទុំ(ហង្សបាទ) និងពណ៌ផ្លេក(ពន្លឺពេជ្រ) ។ រស្មីទាំង៦ពណ៌នេះនិយាយចំពោះតែរស្មីនៃព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះ ។…
ឆព្វណ្ណរង្សីគឺជារស្មី៦ពណ៌មាន ពណ៌ខៀវ ស ក្រហម លឿង ស្លាទុំ(ហង្សបាទ) និងពណ៌ផ្លេក(ពន្លឺពេជ្រ) ។ រស្មីទាំង៦ពណ៌នេះនិយាយចំពោះតែរស្មីនៃព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះ ។
នៅក្នុងប្រពៃណីខ្មែរបុរាណ យើងបានជ្រើសរើសពណ៌ចំនួន៦ពណ៌មកតម្រៀបនៅលើទង់ព្រះពុទ្ធសាសនាជាសាក្ខីភាពតំណាងភាពប្រសើរថ្លៃថ្លានៃអង្គព្រះសម្មាសម្ពុទ្ធ ។ កាលសម័យដើមគេច្រើនយកសំពត់សូត្រមកដេរជាទង់សាសនា ហើយសំពត់សូត្ររមែងផ្តល់ភាពភ្លឺរលោងផ្លេកបន្ថែមទៀតទៅតាមស្រមាលនិងពន្លឺ ដែលសំពត់សូត្រនោះបានទទួលពីពន្លឺធម្មជាតិ ។
ពណ៌ទាំង៦នេះសំដៅទៅលើពន្លឺនៃព្រះធម៌ ដែលនាំឱ្យយើងបានសិក្សារៀនសូត្រ ហើយបានយល់ស្គាល់នូវភាពពណ្ណរាយរបស់ពន្លឺសតិប្រាជ្ញា ដែលជាស្ពាននាំជីវិតរបស់យើងឆ្លងទៅរកភាពសន្តិ និងសេចក្តីសុខ មានគុណធម៌ សីលធម៌ប្រចាំជីវិតយ៉ាងប្រសើរ ។ ពន្លឺនៃប្រាជ្ញា នាំឱ្យយើងចេះស្វែងរកមធ្យោបាយ ដោះស្រាយវិបត្តិ បញ្ហា ឬសេចក្តីទុក្ខរំខានទាំងឡាយ ដែលយើងជួបប្រទះក្នុងការរស់នៅ ។ ពន្លឺសតិនាំឱ្យយើងចេះគិតយល់ ហើយចែកវែកញែក បែងចែកនូវបុណ្យបាប ល្អអាក្រក់ វិជ្ជមាន អវិជ្ជមាន សុចរិត ទុច្ចរិត គុណធម៌ ឬអប្រិយតិរច្ឆាន ឱ្យដាច់ពីគ្នា ។ ពន្លឺទាំងពីរផ្គួបគ្នា គឺការមានសតិប្រាជ្ញាពណ្ណរាយរមែងនាំឱ្យមនុស្សធ្វើដំណើរក្នុងជីវិតប្រកបដោយសុវត្ថិភាព រីកចម្រើន ហើយមានសន្តិជានិច្ច ។
ពន្លឺនេះមានភាពថ្លៃថ្លាក្រៃលែង ដែលមនុស្សទាំងឡាយមិនអាចសម្លឹងមើលឃើញ ដោយប្រើត្រឹមតែកែវភ្នែក សម្បកខាងក្រៅបានឡើយ ។ រីឯរូបឆព្វណ្ណរង្សី ដែលយើង ចំណាំឃើញ គេគូរ ឬដាក់ភ្លើង តុបតែងលំអ ព័ទ្ធព្រះកេសព្រះពុទ្ធ ដែលគង់នៅលើបល្ល័ង្ក គឺសំដៅទៅលើ ភាពពណ្ណរាយ និងភាពអច្ឆរិយៈនៃកម្លាំងឥទ្ធិពលនៃសតិប្រាជ្ញានៅក្នុងខួរក្បាលរបស់មនុស្សនោះឯង ។
រីឯរូបព្រះពុទ្ធគង់នៅលើផ្កាឈូករីកដ៏ស្រស់សោភា ដុះចេញពីផ្ទៃទឹកបឹងភក់ជាសក្ខីភាពតំណាងជីវិតរបស់មនុស្ស ដែលបានប្រឹងប្រែងព្យាយាម ខំត្រដរលូតលាស់ ចម្លងខ្លួនឱ្យផុតពីសភាពភក់ជ្រាំនៃសេចក្តីទុក្ខខ្មៅកខ្វក់ក្នុងជីវិតដើមកំណើតរបស់ខ្លួនឱ្យបានមកយល់ស្គាល់នូវភាពពណ្ណរាយក្នុងជីវិតមួយថ្មីទៀតយ៉ាងស្រស់ស្អាត ដោយសារតែកម្លាំងបារមីនៃសតិប្រាជ្ញាដ៏ភ្លឺថ្លារបស់ខ្លួននោះឯង ។
ដូច្នេះហើយទើបយើងតែងតែឃើញគេឆ្លាក់ព្រះពុទ្ធអង្គគង់សមាធិញ្ញាណនៅលើផ្កាឈូករីកស្រស់សោភាដោយមានពន្លឺឆព្វណ្ណរង្សីចែងចាំង ព័ទ្ធជុំវិញព្រះកេសព្រះអង្គជានិច្ចដរាបមក ៕ សាន សារិន
ចែករំលែកព័តមាននេះ