ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវក្រាលកៅស៊ូធ្វើរួចបានមួយដង្ហើមចង្រិត​រលាយទៅវិញ… ឱ! លោកខេត្តអើយ…

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ពាក់ព័ន្ធ​ទៅ​នឹងករណី​​​ផ្លូវក្រាល​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង១៥គីឡូម៉ែត្រ ​ភ្ជាប់​ពី​ចំណុច​ផ្សា​សៃ​វ៉ា​ទៅដល់​ផ្សា​រ​ជ្រែ​ម៉ៅការ​ស្ថាបនា​ដោយក្រុម​ហ៊ុ​ន«អមតៈ»​ដែល​ត្រូវ​រង​ការ​ខូចខាត​វិញ ក្រោយ​សម្ពោធ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ​ ឥឡូវនេះ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ…

ខេត្តតាកែវ ៖ ​ពាក់ព័ន្ធ​ទៅ​នឹងករណី​​​ផ្លូវក្រាល​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង១៥គីឡូម៉ែត្រ ​ភ្ជាប់​ពី​ចំណុច​ផ្សា​សៃ​វ៉ា​ទៅដល់​ផ្សា​រ​ជ្រែ​ម៉ៅការ​ស្ថាបនា​ដោយក្រុម​ហ៊ុ​ន«អមតៈ»​ដែល​ត្រូវ​រង​ការ​ខូចខាត​វិញ ក្រោយ​សម្ពោធ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ​ ឥឡូវនេះ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ស្នើ​ដល់​អ្នក​សារ​ព័ត៌មាន សូម​ជួយ​ឃ្លាំមើល​រថយន្ត ដែល​ដឹក​លើស​ទម្ងន់ ឆ្លង​កាត់​ផ្លូវ​នេះ​
ផង​។

លោក អ៊ូច ភា បាន លើកឡើ​ង​ថា ផ្លូវ​នេះ ជា​ផ្លូវ​ជនបទ​កំរិត៤ មិន​មែន​ផ្លូវ​ជាតិ​ថ្នាក់​កម្រិត​១នោះ​ទេ ដូច្នេះ គុណភាព​ខុស​គ្នា​តម្លៃ ក៏​ខុសគ្នា​ដែ​រ​ ។ ត្រង់​ចំណុច​នេះ ប្រជាពល​រដ្ឋ បាន​សម្តែងនូវការហួសចិត្តជាខ្លាំង ចំពោះការលើកឡើងរបស់លោកអភិបាល ខេត្តតាកែវដោយថា អញ្ចឹង​ការ​ធ្វើផ្លូវរបស់រដ្ឋបាល​ខេត្ត​កន្លងមក គឺ​មិនបានគិតពីគុណភាពប្រើប្រាស់​​នោះ​ទេ ដែល​​ប្រហែល គ្រាន់តែ​ធ្វើឲ្យ​តែ​បាន​ៗ​ដូចជា​ករណី​ផ្លូវ​មួយ​ខ្សែ​នេះ គ្រាន់តែ​ធ្វើ ហើ​យ​ភ្លាម​ក៏​ខូច​ខាត​ទៅវិញ​ដែរ ដោយ​មិន​ការ​ទទួលខុសត្រូវ ពី ក្រុម​ហ៊ុន​ស្ថាបនា​សោះ​ ។ តើក្រុម​ហ៊ុន​«អមតៈ» រត់ទៅណា​បាត់​ហើយ? ឱ! លោកខេត្ត​អើយ … ហេ! …ហេ!

បើ​តាម​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ផ្លូវ​កៅស៊ូ​ប្រវែង​ជាង១៥គីឡូម៉ែត្រ​ ពី​ចំណុច​ផ្សា​សៃ​វ៉ា​ទៅដល់​ផ្សារ​ជ្រៃ​ឆ្លងកាត់​ឃុំ​ចំនួន​៣ គឺ​ឃុំ​ព្រៃ​ផ្តៅ ឃុំ​កំពែង និង​ឃុំ​អង្កាញ់ បាន​ផ្ដើម​ធ្វើ​ការស្ថាបនា​កាលពី​ឆ្នាំ២០១៩ ក្រោយ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ដោយ លោក​​អភិបាល​ខេត្ត មិន​បាន​ប៉ុន្មាន​ផង ផ្លូវ​មួយ​ខ្សែ​នេះ ក៏​ខូច ទៅវិញ​ជា​បណ្តើរ​ៗហើយជា​រណ្តៅ​ជាថ្លុកក្របី ហើយ​មក​ទល់​ពេលនេះ កន្លែងខ្លះខូច សឹងតែ​លើស​កាលមុន​មិនទាន់​ធ្វើ​ផ្លូវ​ថែ​មទៀ​ត ​។

មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​លើកឡើង​ថា ការ ដែល​ក្រុមហ៊ុន «អមតៈ! ស្ថាបនា​ផ្លូវ​មួយ​នេះ​មិនបាន​ល្អ ក៏​ប្រហែលជា​អាច​មាន​ករណី​ចាក់​ក្រាស់ស៊ី​ស្តើង​ហើយ ព្រោះ​ជា​ធម្មតា ក្រុមហ៊ុន​ធ្វើ ផ្លូវគេ​មានការ​ធានា​ក្នុងរយៈ​ពេល​ណា​មួយ តែ​ក្រុមហ៊ុន​នេះ គ្រាន់តែ​ធ្វើ ហើយ​ភ្លាម ក៏​ដក​គ្រឿងចក្រ​ទៅ​អស់ ហើ​យ​ផ្លូវ ក៏​ចាប់ផ្តើមខូចដែរ​៕

អត្ថបទសរសេរ ដោយ