ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ដំណឹង​ភ្លាម ចុះ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ផ្សារ​ភ្លែត ផ្អើល​ផ្សារ​ដើម​ដូង

6 ខែ មុន
  • កណ្តាល

កម្លាំង​យុត្តិធម៌​របស់​នគរបាល​ស្រុក​លើក​ដែក បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋថា

ខេត្តកណ្តាល ៖ កម្លាំង​យុត្តិធម៌​របស់​នគរបាល​ស្រុក​លើក​ដែក បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ ។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​ចំណុច​ផ្សារ​ដើម​ដូង ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក លើក​ដែក ខេត្តកណ្តាល​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ផល ស្រី​ម៉ៃ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កត់​កន្ទុយលេខ មាន​ទីលំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល​។

Picture

បើ​តាម​នគរបាល​ស្រុក​លើក​ដែក បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ទន្លាប់ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មានការ​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​កត់​កន្ទុយលេខ​វៀតណាម​) នៅ​ចំណុច​ផ្សារ​ដើម​ដូង ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ។

នគរបាល​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភា្ល​ម​នោះ ផ្នែក​ស្រុក​បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ទន្លាប់ ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ នៅ​ពេល​នោះ​ខណៈ​កម្លាំង​យើង​ចូល​ទៅ​ដល់ ក៏​ឃើញ​ជនសង្ស័យ​ខាងលើ កំពុង​អង្គុយ​កត់​កន្ទុយលេខ​(​ឆ្នោត​) ហើយ​កម្លាំង​យើង​ក៏​បាន​នាំ​ជនសង្ស័យ និង​វត្ថុ​តាង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​។