ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​តោង​បង្កាន់ដៃស្ពាន​ឈរ​យំ​ម្នាក់ឯង ផ្អើល​ស្ពាន​ជ្រោយចង្វារ​ចាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​បាន​កើតឡើង​លើ​ស្ពាន ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នារី​វ័យក្មេង​ម្នាក់​ឈរ​តោង​បង្កាន់ដៃស្ពាន​យំ​តែ​ម្នាក់ឯង អស់​រយៈពេល​ជាង​មួយ​ម៉ោង​គួរ​ឲ្យ​សង្ស័យ ក៏​ចូល​ទៅ​សួរនាំ​ទើប​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​បាន​កើតឡើង​លើ​ស្ពាន ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នារី​វ័យក្មេង​ម្នាក់​ឈរ​តោង​បង្កាន់ដៃស្ពាន​យំ​តែ​ម្នាក់ឯង អស់​រយៈពេល​ជាង​មួយ​ម៉ោង​គួរ​ឲ្យ​សង្ស័យ ក៏​ចូល​ទៅ​សួរនាំ​ទើប​ដឹង​ថា នាង​បាន​ឈ្លោះ​គ្នា​ជាមួយនឹង​សង្សារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បន្ត​ថា នារី​វ័យក្មេង​ខាងលើ​នេះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ សុំ​មិន​ប្រាប់​អត្តសញ្ញាណ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​នារី​រូប​នោះ​ឈរ​យំ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​នោះ​តែ​ម្នាក់ឯង ដោយ​គួរ​ឲ្យ​សង្ស័យ​ក៏​បាន​ឈប់​ចាំ​មើល​អស់​មួយ​ស្ទុះ​ធំ ទើប​ដឹង​ថា នារី​រូប​នោះ គ្មាន​បំណង​ចង់​លោ​.​ត​ទឹក​នោះ​ទេ គ្រាន់តែ​ពិបាកចិត្ត​មក​អង្គុយ​យំ​លើ​ស្ពាន​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​សភាព​ដូច្នោះ បុរស​ៗ​ក៏​បាន​ចូល​ទៅ​ឃាត់ និង​សួរនាំ​ពី​ដំណើររឿង តែ​នារី​រូប​នោះ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់​សូ​ម្បី​តែ​មួយ​ម៉ាត់ គឺ​គិតតែ​ពី​យំ​។ បន្ទាប់​មក ក៏​មាន​ប្រជាពលរដ្ឋ​ជា​ស្ត្រី​ដូច​គ្នា​បាន​ចូល​ទៅ​ឃាត់​លួងលោម និង​លើកទឹកចិត្ត ទើប​នាង​ព្រម​បង្ហើប​ថា រូប​នាង​ឈ្លោះ​គ្នា​ជាមួយនឹង​សង្សារ ហើយ​នាង​ស្រលាញ់​គេ​ខ្លាំង ហ៊ាន​លះបង់​គ្រប់យ៉ាង តែ​អ្វី​ដែល​នាង​ទទួល​បាន គឺ​ការ​ខកចិត្ត​ឈឺចាប់ និយាយ​ចប់​នារី​រូប​នោះ​ក៏​សន្លប់​បាត់បង់​ស្មារតី​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ទាំង​សភាព​រាង​ខ្សោយ​គ្មាន​កម្លាំង​។

ក្រោយ​ពេល​នាង​វ័យក្មេង​ខាងលើ​នេះ​សន្លប់​បាត់ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ក៏​បាន​ដឹក​នាង​មក​ខាងក្រោម​គល់​ស្ពាន ដែល​ជា​គោលដៅ​ប្រចាំការ​របស់​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ជួយ​សង្គ្រោះ និង​ឆែក​រក​ទូរស័ព្ទ​ទាក់ទង​ទៅ​សាច់ញាតិ​របស់​នាង តែ​ទូរស័ព្ទ​នាង​បែក​កញ្ចក់​ខ្ទេច​អស់ ព្រោះតែ​នាង​បាន​បោក​ចោល​។

បន្ទាប់​មក​ដោយសារ​នារី​រូប​នេះ​មាន​សភាព​សន្លប់​ស្តូកស្តឹង និង​ទាក់ទង​រក​សាច់ញាតិ​មិន​បាន គ្មាន​អត្តសញ្ញាណ សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បញ្ជូន​នាង​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក តុសិត មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​សង្កាត់​ជ្រោយចង្វារ ដើម្បី​រង់ចាំ​នាង​ដឹងខ្លួន​វិញ ទើប​ទាក់ទង​ទៅ​សាច់ញាតិ​នៅ​ពេល​ក្រោយ ដើម្បី​អោយមក​ទទួល​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ