ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​យកឈ្មោះ​កូន​ថ្នាក់ដឹកនាំ​ទៅ​បោក​លុយ​គេ​ជាង​២​លាន​ដុល្លារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប៊ុ​ន ធី នៅ​ព្រឹក​ថ្ងៃ ទី​១២ មិថុនា ២០១៦ បាន​សម្រេច​ឃុំខ្លួន​បុរស​៣​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប៊ុ​ន ធី នៅ​ព្រឹក​ថ្ងៃ ទី​១២ មិថុនា ២០១៦ បាន​សម្រេច​ឃុំខ្លួន​បុរស​៣​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​តាម​រូបភាព​ទិញ​-​លក់​ដី​(​ខ្យល់​)​លើ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជនជាប់សង្ស័យ​៣​នាក់ ១-​ឈ្មោះ សួន មាស ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ២-​ឈ្មោះ ហង្ស សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​៣-​ឈ្មោះ ស៊ុន សុខ​ហេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​។ បុរស​៣ នាក់​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩ មិថុនា​ ២០១៦ ពាក់ព័ន្ធ​លើ​បណ្តឹង​របស់​ឈ្មោះ សូ ណា​រី និង​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​កូន​ថ្នាក់ដឹកនាំ​ទៅ​ឆបោក​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ភូមិ​ឫ​ស្សី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ និង​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​ ។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដើមចម​ផ្តើម​ចេញពី​ឈ្មោះ សួន មាស ដែល​តាង​នាមខ្លួន​ថា ជា​មន្ត្រី​ក្រសួងបរិស្ថាន​ជាមួយ​ឈ្មោះ ហង្ស សុខា យកឈ្មោះ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ។ ២​នាក់​នេះ​មានការ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក និង​បរទេស ដោយ​មានការ​ទំនាក់ទំនង​ទៅ​ឈ្មោះ​ស៊ុន  សុខ​ហេង ធ្វើ​ជា​ដើរ​ទិញ​-​លក់​ដី ហើយ​បាន​ទៅ​បោកប្រាស់​ដើមបណ្តឹង​យក​ប្រាក់​មុន​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ថា យក​ទៅ​រៀបចំ​ដី​ឲ្យ​នៅ​ស្រុក​កំពុង​សិលា និង​ខណ្ឌ​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​ពី​រៀបចំ​ដី​មិន​បាន​ឲ្យ​ដើម​បណ្តឹង និង​ចាត់​ទុក​ថា ជា​ដី (​ខ្យល់​) ដើមបណ្តឹង​បាន​សុំ​ជួប​ច​ចារ​ច្រើន​លើក ដើម្បី​កុំ​ឲ្យ​ពាក់ព័ន្ធ​ផ្លូវច្បាប់ តែ​ពេល​ខ្លះ​បាន​ជួប ពេល​ខ្លះ​ត្រូវ​ជនសង្ស័យ​បិទ​ទូរស័ព្ទ មិន​អាច​ទាក់​ទង​បាន ។ នៅ​សាលាដំបូង​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដើមបណ្តឹង​ពិបាក​និង​រក​ការ​ទាក់ទង ដោយ​យល់​ឃើញ​ថា ជនសង្ស័យ​ពិតជា​មានគំនិត​ទុច្ចរិត​បោកប្រាស់ ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​សំណុំរឿង​នេះ​តាម​ផ្លូវច្បាប់ ៕