ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម្ចាស់​ជ័យ​លា​ភីជើងឯក​«ទូក​នាគ»​ប្រចាំឆ្នាំ

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ទីបំផុត ក្រុម​កីឡាករ​សមាគម​ទូក​ក្រសួងមហាផ្ទៃ ត្រូវ​បាន​ប្រកាស​ហើយ​ថា បាន​គ្រង​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ទូក​

ខេត្តកំពត ៖ ​ទីបំផុត ក្រុម​កីឡាករ​សមាគម​ទូក​ក្រសួងមហាផ្ទៃ ត្រូវ​បាន​ប្រកាស​ហើយ​ថា បាន​គ្រង​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូក​នាគ​» ចម្ងាយ​១,០០០​ម៉ែត្រ ខណៈ​ក្រុមកីឡា​ការិនី​សមាគម​កីឡា​ទូក​ខេត្តកណ្តាល គ្រង​ជើងឯក ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចម្ងាយ​៥០០​ម៉ែត្រ បន្ទាប់​ពី​ជ័យ​លា​ភី​បុរស​-​នារី​ទាំង​ពីរ ធ្វើ​បាន​យ៉ាង​ល្អ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​កីឡា​ទូក កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ី​ង ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង លើក​ទី​៨ នៅ​ខេត្តកំពត បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​។

វិញ្ញាសា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូក​នាគ​» ចម្ងាយ ១,០០០​ម៉ែត្រ​នេះ ក្រៅពី​ក្រសួងមហាផ្ទៃ ដែល​ក្តោប​ក្តាប់​មេដាយមាស គឺ​មេដាយ​ប្រាក់​បាន​ទៅ​លើ​សមាគម​កីឡា​ខេត្តកណ្តាល ខណៈ​មេដាយ​សំរឹទ្ធ បាន​ទៅ​លើ​សមាគម​កីឡា​ទូក​ខេត្តបាត់ដំបង​។ ជ័យ​លា​ភី​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចម្ងាយ​៥០០​ម៉ែត្រ នារី ក្រៅពី​មេដាយមាស ដែល​ដណ្តើម​បាន​ដោយ​ខេត្តកណ្តាល គឺ​តាម​ពីក្រោយ​ដោយ​ខេត្តស្វាយរៀង មេដាយ​ប្រាក់ និង​ខេត្តកំពត មេ​សំរឹទ្ធ​។ ចំពោះ​វិញ្ញាសា​លើ​ប្រភេទ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ី​ង បុរស​-​នារី ចំនួន ៨​វិញ្ញាសា ក៏​ត្រូវ​បាន​គណៈកម្មការ​បច្ចេកទេស​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ដូច​គ្នា​ផង​ដែរ​។

​លោក​ ជា ប៊ុ​ន​ហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ទូក​ប្រចាំឆ្នាំ​២០២១​នេះ មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួម​សរុប​ចំនួន ២៨០​នាក់ ក្នុង​នោះ មាន​កីឡាការិនី​៤៨​នាក់ មក​ពី​ក្រសួង​-​ស្ថាប័ន អង្គភាព សមាគម​ចំនួន ១៤​។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​កម្មវិធី​ប្រកួត​កីឡា​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា និង​យោង​តាម​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​គម្រោង​ថវិកា​គាំទ្រ​សហព័ន្ធ​កីឡា​ជាតិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​សហព័ន្ធ​កីឡា​ប្រចាំឆ្នាំ ក៏​ដូច​ជា​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ផង​ដែរ​។

ចំពោះ​ពិធី​បិទ​ការ​ប្រកួត​នេះ ទទួល​បានការ​ផ្តល់​កិត្តិយស​ពី​​លោក​ ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ