ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​អាមេរិក Pfizer ជា​ជំនួយ​របស់​អូស្ត្រាលី បាន​មកដល់​កម្ពុជា​ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ដូច​ការគ្រោងទុក នៅ​ម៉ោង ៧​យប់​ថ្ងៃអាទិត្យ ទី​២៦ ខែធ្នូ​នេះ ថ្នាំ​វ៉ាក់សាំង​អាមេរិក Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស…

​ភ្នំពេញ​៖ ដូច​ការគ្រោងទុក នៅ​ម៉ោង ៧​យប់​ថ្ងៃអាទិត្យ ទី​២៦ ខែធ្នូ​នេះ ថ្នាំ​វ៉ាក់សាំង​អាមេរិក Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស មកដល់​រាជធានី​ភ្នំពេញ​ហើយ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភារធារីស្តីទី ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​អន្តរជាតិ បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ថ្នាំ​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ផ្តល់ជូន​កម្ពុជា មាន​ចំនួន​ជាង ២​លាន ៣​សែន​ដូ​ស ដោយ​ត្រូវបញ្ជូន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែធ្នូ ចំនួន ៧៨៣ ០០០​ដូ​ស ហើយ​ចំនួន ១ ៥៦៧ ៥៣០​ដូ​ស​ទៀត នឹង​ដឹក​មកដល់ នៅ​ថ្ងៃទី​២៨ ខែធ្នូ​។​

សម្តេច​តេជោ ហ៊ុន សែន បានលើកឡើង​ថា ថ្នាំវ៉ាក់សាំង Pfizer ជាជំនួយរបស់​អូស្ត្រាលីទាំង​នេះ នឹងត្រូវប្រើប្រាស់​ជាដូស​ជំរុញ គឺជាដូសទី៣ សម្រាប់ប្រជាពលរដ្ឋទូទៅ និងជាដូសជំរុញទី៤ សម្រាប់​ក្រុមគ្រូពេទ្យ និងអាជ្ញាធរកងកម្លាំង​ជួរមុខ​។

​រហូតមកដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ កម្ពុជា ទទួលបាន​វ៉ាក់សាំង​សរុប​ជាង ៤១​លាន​ដូ​ស​។ ក្នុងនោះ កម្ពុជា បាន​ចំណាយ​ថវិកា ២០០​លាន​ដុល្លារ ទិញ​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ពី​ចិន គឺ​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម​។ ក្រៅពីនោះ កម្ពុជា ទទួលបាន​ជំនួយ​ពី​ប្រទេស​ជា​មិត្ត រួមមាន​៖ ចិន ជប៉ុន អាមេរិក អង់គ្លេស និង​តាមរយៈ​ជំនួយ​របស់​កូ​វ៉ា​ក់​។​

​រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ កម្ពុជា ចាក់​វ៉ាក់សាំង ចាប់ពី​អាយុ ៥​ឆ្នាំ​ឡើង បាន​ជាង ១៤​លាន​នាក់​។ ក្នុងនោះ អ្នក​ចាក់​បាន​ពីរ​ដូ​ស មាន​ជាង ១៣ លាន ៦​សែន​នាក់ ហើយ​អ្នក​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ បាន​ជាង ៣ លាន ៣​សែន​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ