ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោ.ភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា យុ​វ​ជន​ម្នាក់​បាន​យក​កូនកាំបិត​គំរាម​សម្លា.ប់ និង​ចាប់រំលោ.ភ​នាង​រហូត​បាន​សម្រេច​២​ដង​ជា​បន្តបន្ទាប់​គ្នា​

រាជធានី​ភ្នំពេញ ៖ នារី​ក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា យុ​វ​ជន​ម្នាក់​បាន​យក​កូនកាំបិត​គំរាម​សម្លាប់ និង​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​២​ដង​ជា​បន្តបន្ទាប់​គ្នា​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែ​ជនសង្ស័យ​ថា​ពួក​គេ​ស្រលាញ់​គ្នា និង​ព្រមព្រៀង​ដេក​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ។

សមត្ថកិច្ច​ឲ្យដឹងថា យុវជន​​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ជួយ​លក់​គ្រឿង​ក្លែងនៅ​មុខ​រោងចក្រ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​តា​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​ចាប់ខ្លួនកាល​ពី​វេលាម៉ោង​១០ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ឡ​.​គ​.​ឡ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

តាម​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា នាង​ទើបតែ​ទៅ​ធ្វើការ​ជួយ​លក់​គ្រឿងក្លែម​នេះ​បាន​ប្រមាណ​១​ខែ​ប៉ុណ្ណោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ពេល​នាង​ចប់​ការងារ​លក់​គ្រឿងក្លែម​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដេក​ផ្ទះ​ថៅកែ​ដូច​សព​មួយ​ដង ក្រោយមក​ស្រាប់តែ​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា ដែល​ជា​ក្មួយ​ថៅកែ​បាន​ចូល​ទៅ​កន្លែង​របស់​នាង​ដេក និង​បាន​គំរាម​កុំ​ឲ្យ​ស្រែក បើ​ស្រែក​នឹង​សម្លាប់​ចោល ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ម្តង លុះដល់​ម៉ោង​ប្រមាណ​១​យប់​ជន​នោះ​ក៏​បាន​ចាប់បង្ខំ​នាង​រំលោភ​រហូត​បាន​សម្រេច​ម្តងទៀត ។ នាង​បញ្ជាក់​ថា នៅ​យប់​នោះ​នាង​មិន​អាច​ស្រែក​បាន​ទេ ព្រោះ​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ចាក់សោរ​បិទ​ជិត មាន​តែ​ដេក​យំ​រង់ចាំ​ភ្លឺ​ប៉ុណ្ណោះ ។ លុះ​នៅ​ព្រឹក​ឡើង​នាង​ក៏​រត់​ចេញ​ទៅ​ប្រាប់​បងជីដូនមួយ ហើយ​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​ចាប់រំលោភ​នោះ​ទេ គឺ​ពួក​គេ​បាន​ស្រលាញ់ និង​ព្រមព្រៀង​ដេក​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ។ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ព្រហ្មចារី​យ៍​ចំនួន​១​ម៉ឺន​ដុល្លារ ៕