ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវកម្លាំងនគរបានមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ក្រោយជននេះប្រើពូថៅកា.ប់.ទៅលើបងធម៌ពេលកំពុងផឹកស៊ីជាច្រើនពូថៅបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ធ្នូ នៅចំណុចភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំ ព្រឹក។
លោក បូ បុល នាយប៉ុស្ដ៍នគរបាលបួរបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ណែត វីរ: ប្រុសអាយុ២៧ឆ្នាំ មុខរបធ្វើចំការស្នាក់ជាមួយជនរងគ្រោះឈ្មោះ ង៉ែត និត ហៅ នោង ប្រុសអាយុ៤០ឆ្នាំ នៅកន្លែងកើតហេតុ ដែលត្រូវជាបងប្អូនធម៌នឹងគ្នា។ លោកនាយ
ប៉ុស្តិ៍បានបញ្ជាក់ថា ជនដៃដល់បានប្រើប្រាសពូថៅកា.ប់.ទៅលើផ្ទៃមុខជនរងគ្រោះជាច្រើនពូថៅបណ្ដាលឲ្យរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯជនដៃដល់ក៏ត្រូវកម្លាំងរបស់លោកចុះអន្តរាគមន៏ឃាត់ខ្លួនភ្លាមៗដែរ។
លោកបានបន្ថែមថា បើតាមការបំភ្លឺបឋមនៅកន្លែងកើតហេតុ អំពើហិង្សាដ៏កំរោលរវាងបងប្អូនធម៌នេះបានផ្ដើមចេញពីការប៉ះទង្កិចសំដីគ្នាពេលកំពុងផឹកស៊ី។ បើតាមសាក្សីនៅទីនោះបាននិយាយថា មុនកើតហេតុគេឃើញមនុស្សមួយក្យក្រុមផឹកស៊ីជុំគ្នា តែបន្តិចក្រោយមកក៏ឮឈ្លោះគ្នារវាងបងប្អូនធម៌២នាក់ខាងលើយ៉ាងតឹងសរសៃ.ក ។
សាក្សីបានបន្តថា ពេលឈ្លោះគ្នានោះគេឃើញ ជនរងគ្រោះកំពុងដេកលើអង្រឹងក្បែរគ្រែផឹក ស្រាបតែរំពេចនោះគេឃើញប្អូនធម៌ទាញពូថៅកាប់គ្មានប្រណីដៃ ជាច្រើនពូថៅលើផ្ទៃមុខបងធម៌នៅលើអង្រឹងបណ្ដាលឲ្យសន្លប់ឈាមជោគដីបង្កឲ្យភ្ញាក់ផ្អើលពេញវង់ផឹកស៊ី។ មេប៉ុស្ដិ៍បួរ លោក បូ បុល បាននិយាយដែរថា បើតាមប្រវត្តិជនដៃដល់នេះ តែងមានចរិតកាចសាហាវពេលស្រវឹងម្ដងៗ។
ជននេះធ្លាប់ទៅរស់នៅស្រុកថៃ ច្រើនឆ្នាំហើយ លុះត្រឡប់មកស្រុកវិញ ទើបបានប្រហែល២ខែ ក៏បង្កឲ្យមានហិង្សាយ៉ាងធ្ងន់ធ្ងរជាមួយបង។ លោកបានបញ្ជាក់ថា ពេលនេះជនសង្ស័យត្រូវនគរបាលរបស់ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ