ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្តធ្វើមិនឱ្យឡើងគីឡូ ក្នុងថ្ងៃឈប់សម្រាក

2 ឆ្នាំ មុន

ថ្ងៃឈប់សម្រាក គឺជាអ្វីដែលអ្នកកំពុងរង់ចាំ ដើម្បីចំណាយពេលវេលាជាមួយនឹងគ្រួសារ ឬ មិត្តភ័ក្រ្ត។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា មនុស្សភាគច្រើនមានការឡើងទម្ងន់ ក្រោយពីថ្ងៃឈប់សម្រាកកន្លងផុតទៅ។ តើត្រូវធ្វើបែបណាទៅ ទើបអាចដោះស្រាយបញ្ហានេះបាន?…

ថ្ងៃឈប់សម្រាក គឺជាអ្វីដែលអ្នកកំពុងរង់ចាំ ដើម្បីចំណាយពេលវេលាជាមួយនឹងគ្រួសារ ឬ មិត្តភ័ក្រ្ត។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា មនុស្សភាគច្រើនមានការឡើងទម្ងន់ ក្រោយពីថ្ងៃឈប់សម្រាកកន្លងផុតទៅ។ តើត្រូវធ្វើបែបណាទៅ ទើបអាចដោះស្រាយបញ្ហានេះបាន?

១. កាត់បន្ថយការទទួលទានជាតិអាល់កុល និង ទឹកក្រូចកំប៉ុង

ក្នុងអំឡុងពេលឈប់សម្រាកថ្ងៃបុណ្យ មនុស្សភាគច្រើនចូលចិត្តទិញរបស់ស្រាបៀរ ឬ ទឹកក្រូចកំប៉ុងដាក់ក្នុងទូរទឹកកក ដើម្បីផឹកកំដរអារម្មណ៍។ ហើយអ្នកខ្លះទៀត ចូលចិត្តចេញទៅក្រៅផឹកជាមួយនឹងមិត្តភ័ក្រ្ត។ ប្រសិនបើអ្នកហាមខ្លួនអ្នកអត់ផឹកមិនបានទេនោះ ចូរព្យាយាមផឹកតិចៗ ហើយយឺតៗ។ បរិមាណជាតិស្ករ និងកាឡូរីនៅក្នុងភេសជ្ជៈទាំងនេះ គឺខ្ពស់ណាស់ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជាតិអាល់កុលក៏បង្កើនចំណង់អាហាររបស់អ្នកផងដែរ ដែលធ្វើឱ្យអ្នកញ៉ាំច្រើនជាធម្មតា។

២. ធ្វើខ្លួនឱ្យសកម្ម

អ្នកប្រហែលជាហត់ក្រោយពីធ្វើការងារអស់ពេលយ៉ាងយូរ​ទម្រាំតែដល់ថ្ងៃឈប់សម្រាក។ ថ្វីបើវាមានឈ្មោះថាជាថ្ងៃសម្រាកក៏ដោយ អ្នកគួរតែធ្វើខ្លួនអ្នកឱ្យសកម្ម ដូចជាការលេងកីឡាជាដើម។ នេះគឺមានភាពប្រសើរជាងការអង្គុយចុចទូរស័ព្ទមិនធ្វើអ្វី។ ក្រោកពីព្រលឹក ដើរហាត់ប្រាណជាមួយនឹងគូស្នេហ៍ ឬ ក៏ចេញទៅស្រូបពន្លឺព្រះអាទិត្យនៅខាងក្រៅផ្ទះ គឺសុទ្ធតែជួយអ្នកមិនឱ្យឡើងទម្ងន់បាន។

៣. គេងលក់ឱ្យបានស្កប់

កុំប្រើប្រាស់ពេលវេលាឈប់សម្រាករបស់អ្នកដើរលេងច្រើនពេក។ ចូរកុំភ្លេចការគេងនៅពេលយប់ ព្រោះថារាងកាយអ្នកក៏ត្រូវការការគេងដែរ។ កង្វះនៃការគេង បង្កើនចំណង់អាហាររបស់អ្នកដោយបង្កើនកម្រិតនៃភាពឃ្លានរបស់អ្នក។​ ការ​គេង​មិនគ្រប់ ​ក៏​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​មានកម្រិតទាប ​ដែល​មាន​ន័យ​ថា​រាងកាយ​របស់​អ្នក​ពន្យឺត​ដំណើរ​ការ​ស្រក​ទម្ងន់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ