ខេត្តព្រះវិហារ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់ប្រភេទ DK82 ចំនួន១១គ្រាប់ ក្នុងចំការរបស់ខ្លួននិងបានរាយការណ៍ទៅប៉ូលិសមូលដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៧ មិថុនា ២០១៦ នៅក្នុងភូមិអូរសំរោង ឃុំតស៊ូ ស្រុកជ័យសែន ។
សេចក្តីរាយការណ៍បានបន្តថា គ្រាប់ទាំង១១គ្រាប់នេះ នៅមានប្រសិទ្ឋភាពខ្ពស់នៅឡើយ និងត្រូវបានប៉ូលិសមូលដ្ឋានយកមករក្សាទុកឲ្យមន្ត្រីស៊ីម៉ាក់យកទៅកម្ទេចចោល ៕
ចែករំលែកព័តមាននេះ