ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​កើនឡើង​បន្តិច​ក្នុង​ខែមេសា ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ខែមេសា បាន​កើនឡើង​១,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​ការ​នាំ​ចេញ​ទំនិញ​ឧស្សាហកម្ម និង​ប្រេងដូង​កើនឡើង​ខ្ពស់​ជាង​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ខែមេសា បាន​កើនឡើង​១,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​ការ​នាំ​ចេញ​ទំនិញ​ឧស្សាហកម្ម និង​ប្រេងដូង​កើនឡើង​ខ្ពស់​ជាង​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​ទៅ​នេះ ។

ការ​នាំ​ចេញ​បាន​កើនឡើង​លឿន​ជាង​០,២% បើ​ធៀប​នឹង​ខែមីនា ប៉ុន្តែ​វា​បាន​ចុះ​ខ្សោយ​ជាង​ការ​ព្យាករ​ទុក​របស់​សារព័ត៌មាន Reuters ក្នុង​អត្រា​២% ។

ទោះជា​យ៉ាងណា ការ​កើនឡើង​នេះ​ត្រូវ​បាន​ប៉ះប៉ូវ​នូវ​ការ​នាំ​ចេញ​ទាប​នៃ​ឧស្ម័ន​ធម្មជាតិ​រាវ និង​ប្រេង​ឆៅ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ ។

ចំណែក​ការ​នាំ​ចូល​សម្រាប់​ខែមេសា​វិញ បាន​ធ្លាក់​ចុះ​២,៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​បើ​ធៀប​នឹង​ខែ​មុន​វិញ បាន​ធ្លាក់​ចុះ​៥,៥% ។ រីឯ​ផល​លើស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ខែមេសា​វិញ បាន​ធ្លាក់​ចុះ​៩,១​ប៊ី​លាន​រីង​ហ្គិ​ត បើ​ធៀប​នឹង​ខែមីនា ស្មើនឹង​ទឹកប្រាក់​១១,២​ប៊ី​លាន​រីង​ហ្គិ​ត ។

សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​១៦,៦% ដោយសារ​តែ​ការ​នាំ​ចេញ​ទាប​នៃ​ទំនិញប្រើប្រាស់ ជា​ពិសេស ផលិតផល​កសិកម្ម​ដូងប្រេង​បាន​ធ្លាក់​ចុះ ខណៈ​ដែល​ផលិតផល​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ក៏​បាន​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ ។

ចំណែក​ការ​នាំ​ចេញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​វិញ បាន​ធ្លាក់​ចុះ​៥,៣% ។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក បាន​កើនឡើង​១១,៧% ពោល​គឺ​ដោយសារ​តែ​ការ​នាំ​ចេញ​ផលិតផល​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង ៕